កាលពីប៉ុន្មានថ្ងៃមុន មានបងប្អូនជាច្រើន បានធ្វើការចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក រឿងរ៉ាវវិដេអូ ស្រើបស្រាល ដែលធ្វើឲ្យមហាជនមានការមិនពេញចិត្ត និងរិះគន់ យ៉ាងចាស់ដៃ ។ ទន្ទឹមនឹងនេះ តួស្រីក៏បានចេញមកបញ្ជាក់ថា ចំពោះវិដេអូនោះ គឺជាការថតលេងនោះទេ មិនមែនជាឈុតឆាក នៅក្នុង mv នោះដែរ។

ដោយឡែកនៅក្នុងវិដេអូកិច្ចសម្ភាសន៍របស់កញ្ញា rose និងលោក អុឹម ជីវ៉ា លោកក៏សួរទៅតួស្រីនៅក្នុងវិដេអូឃ្លីបនោះ ដោយតួស្រី បានប្រាប់មកលោកវិញថា "ការថតឈុតស្រើបស្រាលនេះ គឺកញ្ញា និងតួប្រុសគ្រាន់តែថតលេងតែប៉ុណ្ណោះ ហើយកញ្ញា មិនបានដឹងថា ខាងប្រុសគាត់យកទៅបង្ហោះនោះដែរ តែការបង្ហោះនេះ គ្រាន់តែជាលក្ខណៈលេងសើចតែប៉ុណ្ណោះ ព្រោះថា ពេលតួប្រុសគាត់បង្ហោះគឺគាតបង្ហោះត្រឹមតែមួយម៉ោង ហើយក៏បានលុបចោលវិញ ។ ចំពោះការជេរ ប្រមាថ វិញកញ្ញាក៏បានប្រាប់ថា កញ្ញា មិនបានខឹងនោះទេ ព្រោះថា នៅក្នុង MV នោះរៀងជ្រុលបន្តិចមែន ហើយកញ្ញាក៏បានសូមទោសជាសាធារណចំពោះកំហុសឆ្គង របស់កញ្ញា ដែលមានលក្ខណៈជ្រុលជ្រួសនៅក្នុង MV ។


កញ្ញា បានបន្តទៀតថា ប្រសិនបើជាកញ្ញា បានធ្វើខុសពិតមែននោះ កញ្ញា និងទទួលយកការតាមក្រសួងទាំងអស់ តែនេះ គ្រាន់តែជាវិដេអូ ដែលគេថតក្រៅឆាកទេ ដូចនេះហើយមិនមានអ្វីត្រូវខុសឆ្គងផង។










សូមទស្សនាវិដេអូទាំងអស់គ្នា៖