បើចង់ល្បីជូនតាមសំណូមពរ...លោក Rith Omega ថា គាត់គ្រាន់តែចង់ឲ្យអ្នកដឹកនាំថតចេញមុខមកសូមទោសជាសាធារណៈ មិនបានប៉ះពាល់ដល់តួសម្តែងទេ តែបើតួចង់ល្បីជូនតាមសំណូមពរ...
-

បន្ទាប់ពីតួស្រីនៅក្នុងបទចម្រៀង សង្សាក៏ផិត មិត្តក៏ក្បត់ បានសម្ភាសន៍ជាមួយរួចមក ហើយកញ្ញា ROSE បានប្រាប់ថា នោះគ្រាន់តែជាឈុតក្រៅឆាកតែប៉ុណ្ណោះ មិនមែនជាឈុតនៅក្នុង MV ទេ ភ្លាមនោះ អ្នកដឹកនាំថត នៅផលិតកម្មថោន លោក Rith Omega ក៏បានបង្ហោះសារមួយទៀត ភ្ជាប់ជាមួយនិងវិដេអូឃ្លីប យ៉ាងខ្លី ដែលក្នុងនោះមានអ្នកដឹកនាំសម្តែងថែមទៀតផង។

នៅក្នុងសារនៃការបង្ហោះរបស់លោក Rith Omega បានរៀបរាប់ថា "ហុីម លើកមុនត្រឹមលូកគូថ ម្នាក់ៗថាថតដូចរឿង សុិច

ចុះឈុតនេះវិញ?

- ឈុតមុនថាថតលេងមិនមានក្នុង MV ចុះឈុតនេះថតជាប់ទាំង អ្នកដឹកនាំសម្តែងកំុពុងថតទៀត តើថតលេងរឺយ៉ាងណា?

- សូមអ្នកដឹកនាំសម្តែង ដែលក្នុងVideo នេះឈរកាន់កាម៉េរ៉ាថត ចូលខ្លួនបកស្រាយផង តើកំពុងថតរឿងសុិ ចខ្មែរ រឺ MV?

- តើអ្នកដឹកនាំសម្តែងម្នាក់នឹងយកអីមកគិត មានខួរទេ?

- រឺបទនេះស្នើរទៅក្រសួងវប្បធម៍ សុំជាលក្ខណ ?"។

ជាមួយគ្នានោះផងដែរ លោកក៏បានបន្តទៀតថា "ជេខ្ញុំហើយ ចង់ប្តឹងខ្ញុំទៀត ហេតុអីព្យាយាមមកឈ្លោះគ្នាមួយខ្ញុំ ដើម្បីចង់ល្បី?

- មេីលការខ្ញុំបង្ហោះមាន​ Post មួយណាខ្ញុំនិយាយសំដៅរឹះគុណ​ រឺដៀលតួសម្តែងទេ? ហេតុអីព្យាយាមមកពាក់ព័ន្ធនឹងខ្ញុំ?

- ជូនល្បីតាមសំណូមពរ តោះគ្នាយេីងជួយជូនពរគាត់ម្នាក់មួយម៉ាត់ផងចឹង​ ? Team_OMEGA"។

យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើននៅតែបង្ហាញការមិនពេញចិត្តចំពោះការថតMVមួយនេះ ដែលធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរ មិនល្អ ឬមិនល្អក៏នៅតែប៉ះពាល់ ទោះបីជាការថតក៏ដោយ៕

ប្រភព៖ Rith Omega