ហ៊ានសាក ហ៊ានធ្វើ...បេីអ្នកបរាជ័យ រៀនសូត្រពីវា បេីអ្នកជោគជ័យ ខំប្រឹងបន្តទៀត ប៉ុន្តែបេីគេងស្ងៀមនៅផ្ទះ អ្នកគ្មានថ្ងៃរីកចំរេីនទេ...
-

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស លោក STEP ដែលជាតារាមួយរូបទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រ ។ លោកបានបញ្ចេញបទចម្រៀងជាចម្រៀងបទ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ តារាចម្រៀងរូបសង្ហារម្នាក់ បានធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ព្រោះលោកមានទាំងទេពកោសល្យនៅក្នុងការតែងនិពន្ធ និងរូបសម្បត្តិរបស់លោកក៏ស្រស់សង្ហារថែមទៀត។

តារាចម្រៀងប្រុសស្រស់សង្ហាររូបនេះ តែងតែបានបង្ហាញស្នាដៃជាបន្តបន្ទាប់ រួចមកហើយ ហើយក៏ទទួលបានការគាំទ្រ ពីសំណាក់មហាជន ក៏ដូចជាមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាហ្វេនៗដែលស្រលាញ់រូបលោក។ តារាចម្រៀងរូបសង្ហារ លោក ស្ទេប បានបង្ហោះសារយ៉ាងខ្លី ហើយក៏ពោលពេញទៅដោយអត្តន័យផងដែរ លោកបានសរសេរថា "ហ៊ានសាក ហ៊ានធ្វើ កុំខ្លាច!! បេីបរាជ័យ រៀនសូត្រពីវា បេីជោគជ័យ ខំប្រឹងបន្តទៀត ប៉ុន្តែបេីគេងស្ងៀមនៅផ្ទះ អ្នកគ្មានថ្ងៃរីកចំរេីនទេ ?"។

អត្តន័យនៅក្នុង CATION ខាងលើ ពិតជាមានន័យខ្លាំងណាស់ បើយើងមិនខំប្រឹង មិនប្រឹងស្វែងរកភាគជោគជ័យដោយខ្លួនឯងទេ គ្មានអ្នកណាម្នាក់ គេមកប្រាប់ថា យើងជោគជ័យនោះទេ ឬក៏គ្រាន់តែគេងនៅផ្ទះស្ងៀម ស្រាប់តែមានគេប្រាប់ថា អ្នកទទួលបានជោគជ័យនោះទេ ។ ជីវិតមិនងាយស្រួលដូចអ្វីដែលគិតនោះឡើយ បើយើងមិនខំប្រឹងនៅថ្ងៃនេះ ទៅថ្ងៃមុខអ្នកនិងជួបវា​ មិនថារឿងនោះតូចឬធំប៉ុណ្ណា។ ដូចជានៅក្នុងសៀវភៅមួយបានសរសេរថា បើអ្នកគិតថាខ្លួនក្រ ហើយនៅតែទន្ទឹញពាក្យក្រជាប់មាត់ ជាប់ក្នុងចិត្តនោះ នោះអ្នកនឹងគ្មានថ្ងៃស្គាល់ពាក្យថាមាននោះទេ។

គ្រាន់តែលោកធ្វើការបង្ហោះសារនេះភ្លាម ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយក៏ទទួលបានការ LIKE រាប់ពាន់ដងផងដែរ៕

ប្រភព៖ STEP