ខ្លោចចិត្ត អាណិត ! សិស្សស្រីម្នាក់ ត្រូវចោរលួចយកកង់ទៅបាត់នៅម្តុំផ្សារអូរឬស្សី សូមអោយជួយផ្សាយរកផង ព្រោះគាត់គ្មានអីជិះទៅរៀនទៀតទេ...(មានវិដេអូ)
-

យោងទៅតាមគណនីហ្វេសប៊ុកលោក Sovann Rithy បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គួរឲ្យអាណិតណាស់ សិស្សស្រីវ័យក្មេងម្នាក់ ត្រូវចោរលួចយកកង់ទៅបាត់ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅនៅម្តុំផ្សារអូរឬស្សី ស្ថិតក្នុងសង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមសិស្សស្រីរូបនេះបានបញ្ជាក់ឲ្យដឹងថា គាត់បានជិះកង់ដែលបានបាត់ខាងលើនេះ ពីពោចិនតុងមករៀននៅសាលានៅម្តុំព្រះបរមរាជវាំង ហើយក៏បានចូលទិញអីមួយភ្លែតស្រាប់តែត្រូវចោរលួចយកទៅបាត់តែម្តង ដោយកង់របស់គាត់ដែលត្រូវចោរលួចទៅនោះ មានពណ៌ខ្មៅ ស្រទបរៀងជ្រេះខ្លាំង ។

សិស្សស្រីដ៏គួរអាណិតរូបនេះបានបន្តថា ភ្លាមៗនោះដែរ គាត់បានដើររកជុំវិញផ្សារនៅម្តុំទីនោះដែរតែរកមិនឃើញសោះ ដោយអស់ក្តីសង្ឃឹមខ្លាំងព្រោះគ្មានអីជិះទៅរៀនក៏បានធ្វើការទំនាក់ទំនងមកលោកសុវណ្ណ រឹទ្ធីអោយជួយផ្សាយរកកង់របស់គាត់ផងដែរ ព្រោះមានតែកង់ដែលបាត់ខាងលើនេះគ្រាន់ជាមធ្យោបាយធ្វើដំណើរទៅរៀន ដែលផ្ទះនិងសាលារៀនរបស់គាត់ឆ្ងាយណាស់ ហើយបើបាត់កង់បែបនឹងទៅ តើគាត់មានអីជិះមករៀនទៀត៕ សូមទស្សនាវិដេអូខាងក្រោម៖