ម្ចាស់ពាន X Factor Cambodia ចាន់ សុបញ្ញា មានឪពុកជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា ម្តាយជាមេផ្ទះ តែដោយសារជីវភាពគ្រួសារ ទើបបានជាបញ្ញាត្រូវ...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា​ កាលពីប៉ុន្មានថ្ងៃមុន បេក្ខជន ចាន់ សុបញ្ញា ដែលជាបេក្ខជនមួយរូប ដែលទទួលបានពានរង្វាន់ ព្រមជាមួយនឹងប្រាក់រង្វាន់ផងដែរ។ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បេក្ខជន ចាន់ សុបញ្ញា បានទទួលពានរង្វាន់ X Factor Cambodia នៅរដូវកាលទី១នេះ។ ម្ចាស់ពានX Factor Cambodia រដូវកាលទី១ បេក្ខជនចាន់ សុបញ្ញា ដែលមានជីវិតយ៉ាងកំសត់ ហើយក៏ជាក្មេងប្រុសម្នាក់ ដែលរស់នៅក្នុងវត្តអារាម ដោយមានលោកបងជាអ្នកផ្គត់ផ្គង់ លើជីវភាពប្រចាំថ្ងៃ របស់ប្អូនប្រុស។ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បេក្ខជន ចាន់ សុបញ្ញា បានទទួលពានរង្វាន់ X Factor Cambodia នៅរដូវកាលទី១នេះ។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ មានបេក្ខជនចំនួន៤រូប រួមមានចាន់ សុបញ្ញា អាយុ១៤ឆ្នាំមកពីខេត្តកំពង់ចាម, គង់ ចំរើន អាយុ២៤ឆ្នាំ មកពីខេត្តសៀមរាប និងសំ សុវណ្ណារ៉ាក់ អាយុ២១ឆ្នាំមកពីខេត្តកំពត ដែលអ្នកទាំងបួននាក់មកពីទីកន្លែងផ្សេងៗគ្នាៗ ហើយទៅបំផុតប្អូនប្រុសចាន់ សុបញ្ញា ក៏ទទួលបានពានរង្វាន់។

ភ្ជាប់ជាមួយគ្នានោះផងដែរ ម្ចាស់ពានរូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​"ចាន់ សុបញ្ញា មានឪពុកជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យជើងឆ្នុក ស្រុកបាធាយ ខេត្តកំពង់ចាម និងម្ដាយមេផ្ទះ ដោយសារជីវភាពក្រីក្រ ទើបបញ្ញាផ្ញើប្រាណរស់នៅជាមួយព្រះសង្ឃមួយអង្គអស់ជាច្រើនឆ្នាំ ដែល បញ្ញា ហៅថាលោកបង (ជាប់សាច់ឈា ម)។ លោកបងអង្គនេះ បានជួយផ្គត់ផ្គង់ទាំងធ្វើដំណើរ និងសំលៀកបំពាក់សម្រាប់ការប្រលង X Factor របស់បញ្ញាផងដែរ"៕

ប្រភព៖ Chan Sopanha fan