កិច្ចសម្ភាសន៍ពីជីវប្រវត្តិរបស់ម្ចាស់ពាន X Factor Cambodia ប្អូនប្រុស ចាន់​ សុបញ្ញា ថាឆ្លងកាត់ឧបសគ្គអ្វីខ្លះ ទម្រាំប្អូនមានថ្ងៃនេះ...មានវិដេអូ
-

បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ចាន់ សុបញ្ញា បានបង្ហោះសារអរគុណដល់ សម្តេចទាំងពីរ ឯកឧត្តម​ លោកជំទាវ​ អស់លោក​ លោកស្រី​ លោកអគ្គនាយកក្រុមហ៊ុន​ ហង្សមាស​ ពូ​ មីង​ ជាគណៈកម្មការទាំងបួន​ ពូ​ៗ​ បងៗ​ សហការី​ ក្នុងក្រុមហ៊ុន​ ហង្សមាសទាំងមូល​ លោកគ្រូអ្នកគ្រូ ឪពុកម៉ែបងប្អូនដែលបានជួយបោះឆ្នោតឲ្យខ្លួនពីដើមរហូតដល់មកចប់។ 

នៅក្នុងគណនីហ្វេសប៊ុករបស់លោកប្អូនប្រុសបានរៀបរាប់ថា" ??ជាបឋម​ ខ្ញុំព្រះករុណា​ខ្ញុំបាទ​ សូមក្រាបថ្វាយបង្គំលោកបង​ ព្រមទាំងព្រះថេរានុថេរៈគ្រប់ព្រះអង្គ​ នឹងសូមគោរពចំពោះ​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ព្រមទាំងសម្ដេច​ គតិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុន​ សែន​ ជាប្រមុខដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា?

??សូមគោរព​ ឯកឧត្តម​ លោកជំទាវ​ អស់លោកលោកស្រី​ អ្នកនាងកញ្ញា​ នឹងសូមគោរពចំពោះ​ លោកពូអគ្គនាយកក្រុមហ៊ុន​ ហង្សមាស​ ព្រមទាំងសហការី​គ្រប់លំដាប់ថ្នាក់ជាទីគោរព?

??សូមគោរព​ ពូ​ មីង​ គណៈកម្មការទាំងបួនជាទីគោរពនៃខ្ញុំ​ ចាន់​ សុបញ្ញា?

??សូមគោរព​ ពូ​ មី​ង​ ជាពិធីករ​ ពិធីការី​ ទាំងពីរ

??សូមគោរព​ ដល់លោកនាយកសាលា​ នាយករង​ នឹងលោកគ្រូ​ អ្នកគ្រូជាទីគោរព​ នៅសាលាវិទ្យាល័យ​ ហ៊ុនសែន​ ជេីងឆ្នុក?

??ខ្ញុំបាទ​ សូមគោរពដល់ពុកម៉ែ​បងប្អូនទាំងអស់ទូទាំងប្រទេសកម្ពុជា​ ជាទីស្រឡាញ់រាប់អាននៃខ្ញុំបាទ​ ចាន់​ សុបញ្ញា?

??ខ្ញុំបាទ​ ចាន់​ សុបញ្ញា​ មានតែម្រាមដៃទាំង១០​ សូមធ្វេីការដឹងគុណ​យ៉ាងជ្រាលជ្រៅ​ ចំពោះ​ សម្ដេចនាយករដ្ឋមន្រ្តីទាំងពីរ​ ព្រមទាំង​ ឯកឧត្តម​ លោកជំទាវ​ អស់លោកលោកស្រី​ នឹងលោកអង្គនាយកក្រុមហ៊ុន​ ហង្សមាស​។ ព្រមទាំង​ ពូ​ មីង​ ទាំងបួនជាគណៈកម្មការ​ លោកគ្រូ​ អ្នកគ្រូ​ នាយកសាលា​ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ជេីងឆ្នុក​ ពិសេសគឺ​ ពុកម៉ែបងប្អូនទូទាំងប្រទេសកម្ពុជា​និងក្រៅប្រទេស​ ដែលបានគាំទ្រ​ ផ្ញេីសារដល់រូបខ្ញុំបាទ​ ចាន់​ សុបញ្ញា​ តាំងពីវគ្គ​ ជម្រុះដំបូង​ រហូតដល់វគ្គផ្ដាច់ព្រាត់​ ។ ដោយខ្ញុំបាទ​ បានទទួលជោគជ័យ​ ជាជ័យលាភី​ ម្ចាស់ពាន​ X Factor Cambodia ដោយមានការផ្ញេីសារគាំទ្រពីពុកម៉ែបងប្អូនទាំងអស់ទូទាំងប្រទេសកម្ពុជា។

??ខ្ញុំបាទ​ សូមគោរពជូនពរ​ សម្ដេច​ទាំងពីរ​ ឯកឧត្តម​ លោកជំទាវ​ អស់លោក​ លោកស្រី​ លោកអគ្គនាយកក្រុមហ៊ុន​ ហង្សមាស​ ពូ​ មីង​ ជាគណៈកម្មការទាំងបួន​ ពូ​ៗ​ បងៗ​ សហការី​ ក្នុងក្រុមហ៊ុន​ ហង្សមាសទាំងមូល​ ។ លោកគ្រូ​ អ្នកគ្រូ​ ពុកម៉ែបងប្អូនទាំងអស់​ ជួបប្រទះតែសេចក្ដីសុខ​ សេចក្ដីចំរេីន​ មានសុភមង្គលគ្រប់ក្រុមគ្រួសារ???"៕

សូមទស្សនាវិដេអូសម្ភាសន៍ប្អូនប្រុសទាំងអស់គ្នា៖


ប្រភព៖ ចាន់ សុបញ្ញា