ស្រៀវណាស់ ! ​អ្នកលក់ទឹកអំពៅម្នាក់ត្រូវម៉ាសុីនគៀបដៃស្ទើដាច់មួយកំណាត់
-

ហ្វេសប៊ុក៖ មានហេតុការណ៍រន្ធត់មួយបានកើតឡើងដោយ​សារតែមានបុរសម្នាក់ដែលជាអ្នកលក់ទឹកអំពៅបានត្រូវម៉ាសុីនគៀបអំពៅគៀបដៃរបស់គាត់ម្ខាងស្ទើតែដាច់ទៅហើយមិនត្រឹមតែប៉ុណ្ណោះទេម្រាមដៃរបស់គាត់ម្ខាងគឺត្រូវបានខ្ទេចដោយសារតែម៉ាសុីនគៀបទឹកអំពៅនេះ។

គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព័ត៌មាន គំនិតខ្មែរ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ នេះហើយជីវិតយើងតែងតែបង្កើតមុខរបររកស៊ីដើរលក់ទឹកអំពៅដើម្បីជីវភាពគ្រួសារតែអកុសលអីកំពុងតែកិនទឹកអំពៅស្រាប់តែដៃចូលក្នុងម៉ាស៊ីនបណ្ដាលឲ្យរងរបួសធ្ងន់នៅភូមិទ្រនប់ក5ស្រុកអូរជ្រៅក្រុងប៉ោយប៉ែតនៅថ្ងៃទី 5ខែវិច្ឆិកា ឆ្នាំ 2019។

ដូច្នេះសូមបងប្អូនដែលប្រកបមុខរបរជាមួយគ្រឿងចក្រទាំងសូមមេត្តាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះគ្រោះថ្នាក់យើងមើលមិនឃើញនិងមិនដឹងថាវាអាចកើតឡើងបាននៅពេលណាទេ គឺមានតែការប្រុងប្រយ័ត្នទេដែលមិនធ្វើឲ្យបងប្អូនឈឺសាច់ព្រោះមានមនុស្សមិនតិចទេដែលជួបគ្រោះថ្នាក់ដូចខាងលើនេះ។