ទ្រាំលែងបាន ! ដោយឃើញព្រះសង្ឃវក់លេងហ្គេមពេក ព្រះចៅអធិការវត្តនៅក្រចេះ ចេញវិន័យយ៉ាងតឹងរ៉ឹងមួយ កំពុងល្បីពេញហ្វេសប៊ុក...
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានដឹងខ្លះៗហើយថាសម័យបច្ចេកវិទ្យានៅក្នុងពេលបច្ចុប្បន្នកំពុងតែរីកចំរើននិងមានការជឿនលឿនខ្លាំងររហូតបង្រៀនឲ្យមនុស្សជាច្រើននៅលើពិភពលោកកំពុងតែមានភាពខ្ជិលច្រអូសយ៉ាងខ្លាំងនិងថែមទាំងឈ្លក់វង្វេងនិងប្រព័ន្ធឌីជីថលនេះយ៉ាងងប់ងល់ដកខ្លួនមិនរួច។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែព្រះចៅអធិការវត្ត វត្តបច្ឆា​ នៅខេត្តក្រចេះ បានចេញវិន័យថ្មីចំពោះសមណៈអង្គណាដែលប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម ហើយមានការព្រមាននៅតែមិនស្តាប់ នឹងត្រូវបណ្តេញចេញពីវត្តតែម្តង ។ ក្នុងនោះព្រះចៅអិធិការវត្តខាងលើបានសរសេរនៅហ្វេសប៊ុកថា សម័យបច្ចេកវិទ្យាទំនើប​ មនុស្សកាន់តែទំនើបរហូតដល់ភ្លេចខ្លួន ​(ខ្ជិល) ។ ទី១​ លុបហ្គេមគ្រប់ប្រភេទចោល​ មិនអោយលេងតទៅទៀត ។

ទី២​ បើចាប់បានពេលលេងទោះហ្គេមអ្វីក៍ដោយគឺដកយកទូរសព្ទមករក្សាទុក​ រហូតដល់ប្រលងបញ្ចប់ទើបអោយទូរសព្ទវិញបាន ។ ទី៣​ បើមិនស្តាប់​នៅលួចលេង ត្រូវបណ្តេញចេញពីវត្ត ។ នេះជាច្បាប់ផ្ទៃក្នុងវត្ត​ និងសូមអោយសមណ:សិស្សទាំងអស់បានជ្រាប” ។ នេះជាករណីមួយក្នុងចំណោមការប្រើប្រាស់ទូរសព្ទដែលអាចបង្កជាផលអវិជ្ជមានផងដែរ ។

ប្រភព៖ news-kh.com