សូមចូលរួមរំលែកទុក្ខផង...ក្មេងប្រុសសិស្សសាលារៀនថ្នាក់ទី២ម្នាក់ បានស្លា ប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅកណ្តាលភ្លើងស្តុប សាលាគ្រួស ខេត្ត...មានវិដេអូ
ស៊ីហៀង
-

សៀមរាប៖ (ព័ត៏មានបឋម)នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង ២៥ នាទីព្រឹក ចំណុចកើតហេតុស្ថិតនៅចំកណ្តាលភ្លើងស្តុប សាលាគ្រួស ហើយប្អូនជនរងគ្រោះត្រូវជាកូនសិស្ស នៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែនគ្រួស ក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ ដោយប្អូនប្រុសម្នាក់បានស្លា ប់បាត់បង់ជីវិត នៅចំណុច នៅសាលាបឋមសិក្សាគ្រួស ក្នុងខេត្តសៀមរាប។ ហេតុការណ៍ដ៏រន្ធត់មួយនេះបានធ្វើឲ្យមហាជន ពិតជាមានការសោកស្តាយជាខ្លាំង និងចូលរួមសោកស្តាយជាមួយគ្រួសាររបស់ប្អូនប្រុស​ ដែលបានបាត់បង់កូនប្រុស ជាទីស្រលាញ់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មួយនេះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា NaKa Love បានបង្ហោះសារ និងចេញវិដេអូឃ្លីប ថា "ក្មួយប្រុស អ៊ុំ ឡៃប៉ន រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សាគ្រួស ក្នុងខេត្តសៀមរាប។ វីដេអូនេះសូមផ្ញើរជូនចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប មេត្តារៀបចំភ្លើងស្តុបអោយសមជាសញ្ញាចរាចរណ៍ផងចុះ???។ នៅក្នុងវិដេអូឃ្លីបនោះផងដែរ បងប្រុសក៏បានលើកឡើងពីសញ្ញាភ្លើងស្តុប នៅមុខសាលាបឋមសិក្សាគ្រួស ក្នុងខេត្តសៀមរាប មិនមាននាទី ដោយភ្លើងស្តុបនោះមានសញ្ញាពណ៍ខៀវ ហើយប្អូនប្រុសរូបនោះក៏បានឆ្លងផ្លូវទៅ ចៃដន្យអី ប៉ះចំពេលឡានមកលឿន បណ្តាលឲ្យបុកប្អូនប្រុសតែម្តង៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ NaKa Love