កញ្ញា ចរិយា និងលោក ហេង ឡុង ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រឈមមុខជាមួយអ្នកនាង ធី សុវណ្ណថា និងស្វាមី ជួបគ្នានៅល្ងាននេះ..
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកយ៉ាងច្រើន ពាក់ព័ន្ធនឹងករណីរបស់កញ្ញា​ចរិយា និងលោក ផែ សុវណ្ណារិទ្ធ ដែលត្រូវជាស្វាមីអ្នកនាង ធី សុវណ្ណថា ដែលបានរៀបការទើបតែបានប៉ុន្មានថ្ងៃមកនេះ ។ ដោយឡែក កញ្ញា ចរិយា ក៏បានបង្ហាញភស្តុតាង ទៅកាន់មហាជន បានមួយចំនួនហើយ តែអ្នកនាង ធី សុវណ្ណថា នៅតែមិនសុខចិត្ត ព្រោះនេះបានធ្វើឲ្យខូចកិត្តិយសរបស់អ្នកនាង និងស្វាមី របស់អ្នកនាងជាខ្លាំង។

ជាក់ស្តែងនៅល្ងានថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកហេង ឡុង បានបង្ហោះសារថា "ជួបគ្នាល្ងាចនេះម៉ោង 6:00 នៅកម្មវិធីសន្និសីទកាសែតនៅសមាគមសិល្បករខ្មែរ រង់ចាំមើលទាំងអស់គ្នាថា តើរឿងពិតរវាងកញ្ញា ចរិយា និងលោក ផែ សុវណ្ណារិទ្ធ ទៅជាយ៉ាងណា"។

អាស្រ័យដូចនេះ បើបងប្អូនជាច្រើន ចង់ដឹងរឿងរ៉ាវពិតរបស់កញ្ញា ចរិយា និងលោក ផែ សុវណ្ណារិទ្ធ ទៅជាយ៉ាងណានោះ ហើយទំនាក់ទំនងរបស់អ្នកទាំងពីរនាក់ គឺជាការពិតឬយ៉ាងណា​ សូមបងប្អូន មេត្តា រង់ចាំទស្សនាទាំងអស់គ្នានៅល្ងាចនេះ៕

ប្រភព៖ Heng Loong