ជនជាតិចិនម្នាក់​ ធ្វើសកម្មភាពគាស់ផ្ទះ គាស់ទូដែក ប្រជាជននៅក្នុងបុរី យកប្រាក់ និងគ្រឿងអលង្កា សរុបជាង៨ម៉ឺនដុល្លារ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបូរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ P០៦ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ក្រោយពីធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋក្នុងបុរីប៉េងហួតបឹងស្នោរ លើកទូដែក ដែលមានលុយនិងគ្រឿងអលង្កា សរុបជាង៨ម៉ឺនដុល្លារ ខណៈដែលជនរងគ្រោះមិននៅផ្ទះ។

សមត្ថកិច្ចបានធ្វើឲ្យដឹងថា ជនសង្ស័យខាងលើ មានឈ្មោះថា CHE SHAO DONG អាយុ២៦ឆ្នាំ ស្នាក់នៅសណ្ឋាគារ CHINAWING បន្ទប់លេខ៧០១ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ ចំណែកជនរងគ្រោះឈ្មោះ កៅ ដាម៉ៃទីម៉ា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ ។ សំភារៈដែលបានបាត់រួមមាន ទូដែក១ មានលុយ គ្រឿងអលង្ការមួយចំនួន, ប្រាក់ដុល្លារ ចំនួន ៤ម៉ឺនដុល្លារ, សរុបជាង ៨ម៉ឺនដុល្លារ, ប្រាក់រៀល ២លានរៀល។

គួរបញ្ជាក់ផងដែរថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ នៅប្រទេសចិនពីបទលួច រួមមកហើយ ។សមត្ថកិច្ចបានរកឃើញ ឧបកណ៍ផ្សារដែក១ (ប៉ុស្តិ៍ផ្សារ), ញញួ១, ព្រលៀក១, ស្រោមដែ១គូរ, និងកាបូប២ ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត៕