សូមពឹងបងប្អូនជួយបន្តផង...ខំប្រឹងធ្វើការទាំងញើស ទាំងឈា មសន្សំប្រាក់ទម្រាំទិញម៉ូតូបានជិះ តែពេលនេះ ត្រូវអាចោរចង្រៃ វាលួចទៅបាត់...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ទំនិញគុណភាពខ្ពស់នាំចូលពីបរទេស បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយសូមឲ្យបងប្អូន មេត្តាជួយចែករំលែកព័ត៏មានមួយនេះ ព្រោះគាត់បានបាត់ម៉ូតូមួយគ្រឿង ម៉ាក​ Nex ព៌ណស​ ឆ្នាំ​ 2013 ស្លាកលេខ​ 1F 8637 កំពង់ធំ​ ដោយចោរបានកាច់កម៉ូតូយកនៅបណ្តោយផ្លូវ​ ម៉ុង​ ឬទ្ធី​ (ផ្លូវ​ 1928) ទល់មុខការ៉ាស់សាំងតេលា​ ឈ្មោះ​ ដាវីកាំកូ​ចង្ងាយ​ 150m ពីរង្វង់មូលកាំកូ​ស៊ីធី​ សង្កាត់ទួលសង្កែ​ 2 ខ័ណ្ឌឬស្សីកែវ។

ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "សូមបងប្អូន​ ជួយរកយុត្តិធម៌​ និងផ្សព្វផ្សាយព័ត៌មាន​ និងឃាត់ខ្លួនជនល្មេីសផងបេីបានឃេីញ​ ជនល្មេីសនេះសាហាវណាស់???

នាងខ្ញុំ​ បានបាត់ម៉ូតូម៉ាក​ Nex ព៌ណស​ ឆ្នាំ​ 2013 ស្លាកលេខ​ 1F 8637 កំពង់ធំ​ ដោយចោរបានកាច់កម៉ូតូយកនៅបណ្តោយផ្លូវ​ ម៉ុង​ ឬទ្ធី​ (ផ្លូវ​ 1928) ទល់មុខការ៉ាស់សាំងតេលា​ ឈ្មោះ​ ដាវីកាំកូ​ចង្ងាយ​ 150m ពីរង្វង់មូលកាំកូ​ស៊ីធី​ សង្កាត់ទួលសង្កែ​ 2 ខ័ណ្ឌឬស្សីកែវ។

ម៉ូតូចោរជិះម៉ាក​ click ព៌ណខ្មៅ​ ពាក់ស្លាកលេខ​ 1HQ 2750 ជិះដោយមនុស្សប្រុសពីរនាក់​ ធ្វេីសកម្មភាពនៅម៉ោង​ 3:27នាទីរសៀល​ ដោយប្រេីពេលតែមួយនាទីប៉ុណ្ណោះ។

បងប្អូនអេីយ​ ញេីសឈា មខំរកមកលំបាកណាស់​ ខ្ញុំជាស្រីសិស្សសាលាទេីបរៀនចប់​ មកធ្វេីការអោយគេបានប្រាក់ខែ​ 150$ តែបែរជាចោរដែលចាំជញ្ជក់ឈា ម​ឆក់ប្លន់ជនស្លូតត្រង់​ លួចយកម៉ូតូនេះទៅបាត់មួយពព្រិចភ្នែក​ សូមបងប្អូនមេត្តាជួយ​ share ដេីម្បីពង្រីកព័ត៌មាននេះ​ ជាកម្លាំងសង្គមខ្មែរជួយនាងខ្ញុំផង​ ខ្ញុំបានប្តឹងសមត្ថកិច្ចរួចហេីយ​ ហេីយនឹងតាមរកអត្តសញ្ញាណម៉ូតូចោរនេះបន្ថែមទៀតក្នុងពេលស្អែក​ សូមបងប្អូនជួយ​ share បន្ត​ និងជួយចាប់ជនល្មេីសផង​ ក្នុងករណីបានជួប​ ????"៕

មានវិដេអូ៖


ប្រភព៖