ជួយផងលោកអើយ ! លក់បន្តិចបន្តួច យកលុយទៅវះគីស ខំជឿអីវ៉ាគេមកលក់លូវគេចាប់យកអស់ហើយ តើខ្ញុំបានលុយណាមកសងគេហើយបានលុយណាមកវះគឺស
ស៊ីហៀង
-

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមដោយសារតែនៅកាលពីព្រឹកមិញនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា So Phorn បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​ ៖ រំពឹងលើងលុយបានតិចតូចអុំទូបានយកមកវះគឺសឆ្នាំពេទ្យថាទុក្ខយូមិនបានទេខំជឿអីវ៉ាគេមកលូវគេចាប់យកទាំងអស់តើខ្ញុំបានលុយណាមកសងគេហើយបានលុយណាមកវះគឺស ជីវិតខ្ញុំរំពឹងអីទៀតលោកអើតើមានលោកពូៗណាអាចជួយសុំទឹកផ្លែឈើអោយខ្ញុំបានបើញុមក្ររស់បានរកសុីលក់បុ៉ណ្ណឹញុមអស់សង្ឃឹហើយបងប្អូនខ្ែរទាំងអស់គ្នាជួយគិខ្ញុំផង? សុំបងប្អូនខ្មែរជួសែអោយគេបានឃើញផង???៕

បន្ទាប់ពីបានឃើញការបង្ហោះបែបនេះរួចស្រាប់តែមានមហាជនជាច្រើនបាននាំគ្នាកើតមានក្តីអាណិតអាសូរខ្លាំងនិងថែមទាំងសូមឲ្យសម្ថតកិច្ចប្រគល់ឥវ៉ាន់ឲ្យមកបងប្រុសវិញមកព្រោះអាណិតគាត់ខ្លាំងណាស់គាត់ចាំបាច់ត្រូវការលុយជាបន្ទាន់ដើម្បីព្យាបាលជំងឺនិងសងគេដូច្នេះហើយបានជាគាត់ដាក់លក់បន្តិចបន្តួច ដោយក្តីអនុគ្រោះសូមបងៗឲ្យឥវ៉ាន់គាត់វិញទៅ។