មានសង្ឃឹមហើយប្អូនប្រុស...ប្អូនប្រុសធន​ ម៉េងហ៊ាង នឹងរ៉ាប់រ៉ងរាល់ការចំណាយការវះកាត់ ហូបចុក និង សម្រាកព្យាបាលនៅមន្ទីរពទ្យ រុស្សី លើប្អូនប្រុស...
ស៊ីហៀង
-

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមដោយសារតែនៅកាលពីព្រឹកមិញនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា So Phorn បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា​ ៖ រំពឹងលើងលុយបានតិចតូចអុំទូបានយកមកវះគឺសឆ្នាំពេទ្យថាទុក្ខយូមិនបានទេខំជឿអីវ៉ាគេមកលូវគេចាប់យកទាំងអស់តើខ្ញុំបានលុយណាមកសងគេហើយបានលុយណាមកវះគឺស ជីវិតខ្ញុំរំពឹងអីទៀតលោកអើតើមានលោកពូៗណាអាចជួយសុំទឹកផ្លែឈើអោយខ្ញុំបានបើញុមក្ររស់បានរកសុីលក់បុ៉ណ្ណឹញុមអស់សង្ឃឹហើយបងប្អូនខ្មែរទាំងអស់គ្នាជួយគិខ្ញុំផង? សុំបងប្អូនខ្មែរជួសែអោយគេបានឃើញផង???។

ក្រោយពីបានឃើញពីការលំបាករបស់ប្អូនប្រុស ដែលមានជំងឺគីស ហើយត្រូវការលុយដើម្បីធ្វើការវះកាត់ ទើបសម្រេចចិត្តទៅលក់ដូរ តែត្រូវគេចាប់តែអស់។ ភ្លាមនោះប្អូនប្រុសធន​ ម៉េងហ៊ាង បានបង្ហោះសារថា "សូមជួយចែករំលែកព័ត៍មាននេះផងអោយបងប្រុសបានដឹង 

ខ្ញុំបាទសូមជួយរ៉ាប់រ៉ងរាល់ការចំណាយរបស់បងទាំងអស់ក្នុងការវះកាត់ ហូបចុក និង សម្រាកព្យាបាលនៅមន្ទីរពទ្យ រុស្សី មួយជាសះស្បោយ នេះលេខខ្ញុំ ☎️ 098 993 969 អ៊ុំទូករួចអាចទំនាក់ទំនងមកខ្ញុំបាទបាន"៕

ប្រភព៖ ធន​ ម៉េងហ៊ាង