អាណិតណាស់...ថ្ងៃអុំទូកទី ១ ក្មួយប្រុសម្នាក់ វង្វេងម្តាយ ស្រែកយំឡើងស្លេកមុខអស់ហើយ មិនដឹងថាគាត់ភ័យខ្លាំងយ៉ាងណាទេ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា...មានវិដេអូ
ស៊ីហៀង
-

កាលពីយប់ថ្ងៃបុណ្យអ៊ុំទូកថ្ងៃទី០១ មានក្មេងប្រុសម្នាក់ បានវង្វេងម្តាយឪពុក ដោយមានការភ័យខ្លាចខ្លាំងពេក ក្មួយប្រុស បានស្រែកយំរកឪពុកម្តាយ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានធ្វើឲ្យបងប្អូន ដែលកំពុងតែដើរលេងកំសាន្ត បែរជាមានអារម្មណ៍ថា អាណិតលើក្មួយប្រុស ដែលកំពុងតែជួបនូវការលំបាក និង បាត់ម្តាយឪពុក។ 

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokkhim Som បានបង្ហោះសារថា "ថ្ងៃអុំទូកទី ១ គាត់វង្វេងម្ដាយ បងប្អូនណាមានកូនតូចប្រយ័ត្នទាំងអស់គ្នា ។ អរគុណបងៗខាងប៉ូលីស ទាហាន ហ អ ដែលបានជួយសម្រួលដល់ពួកគាត់ ?❤️។

ភ្លាមនោះក៏មានបងប្អូនជាច្រើនបានធ្វើការចែករំលែកតៗគ្នា ពីហេតុការណ៍ខាងលើ។ ដោយអាណិតក្មួយប្រុសខ្លាំងពេក មានតែប្រឹងលួងលោមក្មួយប្រុស តែនៅតែមិនបាត់យំ ។ បន្ទាប់ពីនោះមក ម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ថា រកឃើញឪពុកម្តាយក្មួយប្រុសហើយ។ ដូចនេះសូមបងប្អូនដែលមានកូនតូច សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះក្មេងតូចៗ ផង៕

មានវិដេអូ៖


ប្រភព៖ Sokkhim Som