គំរូល្អ...វិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទកំពុងតែប្រែមុខមាត់ ទៅជាវិទ្យាល័យមួយដែលមានឯកសណ្ឋានស្ដង់ដាគំរូមួយក្នុងស្រុក...
ស៊ីហៀង
-

យើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ការិយាល័យអប់រំ យុវជន និង កីឡាស្រុកត្រពាំងប្រាសាទ បានបង្ហោះសារនៅលើបណ្តាញសង្គម​កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រាប់ឲ្យដឹងថា "វិទ្យាល័យហ៊ុនសែនត្រពាំងប្រាសាទកំពុងតែប្រែមុខមាត់ ទៅជាវិទ្យាល័យមួយដែលមានឯកសណ្ឋានស្ដង់ដាគំរូមួយក្នុងស្រុក"។

ក្រោយពីបានឃើញការបង្ហោះសារការិយាល័យអប់រំ យុវជន និង កីឡាស្រុកត្រពាំងប្រាសាទ មានបងប្អូនជាច្រើន​ បានចូលមកខមិនថា "ស្អាតហើយមានរបៀបរាបរយល្អណាស់សូមកោតសរសើរលើការដឹកនាំរបស់មន្ទីអប់រំស្រុកនិងនាយកសាលាផ្ទាល់"។ ហើយក៏មានបងប្អូនជាច្រើនទៀតបានខមិនថា "ជាគំរូល្អណាស់ដល់សាលាផ្សេងមិនមែនជារឿងងាយស្រួលទេក្នុងការរៀបចំបែបនេះ"ស្អាតណាស់បើសិនរចនាជាសួនផ្កាថែមទៀតកាន់តែប្រសើរហើយមានផាសសុខភាពថែមទៀត៕

ប្រភព៖ ការិយាល័យអប់រំ យុវជន និង កីឡាស្រុកត្រពាំងប្រាសាទ