ពុកហេតុអីបានជាយើងត្រូវមកប្រមូលលុយពីប្រទីបគេចឹង ? ពុកក៏មិនចង់ធ្វើបែបនេះដែរកូន តែបុណ្យវាសនាយើងគឺខុសពីគេ....
ស៊ីហៀង
-

"កូនតូច" ពុកហេតុអីបានជាយើងត្រូវមកប្រមូលលុយពីប្រទីបគេចឹង ? "ឪពុក" ពុកក៏មិនចង់ធ្វើបែបនេះដែរកូន តែបុណ្យវាសនាយើងគឺខុសពីគេ គ្មាននរណាម្នាក់ចង់ឈរត្រាំក្នុងទឹកអោយគេថាអោយឡើយ តែឪពុកសុខចិត្ត។

សុខចិត្តព្រោះមនុស្សដែលតោងនៅលើស្មាខាងក្រោយពុកខ្លួនតូចៗ ដែលពុកស្រលាញ់បំផុតក្នុងជីវិត។"កូនតូច" ហេតុអ្វីបានជាគេថាអោយយើងចឹងពុក? "ឪពុក" ក៏លុយកាក់ដែលគេដាក់ក្នុងប្រទីប យើងទៅប្រមូលរបស់មកគេនោះអីកូន។ 

សាកគិតមើលណា លុយកាក់ ៥ ឬ ១០ បាត បើយើងមិនប្រមូលវានោះវាក៏មិនមានប្រយោជន៍ ហើយក៏លិចទៅក្រោមទឹក តែបើយើងប្រមូលមក យ៉ាងហោចណាស់អាចតដង្ហើមអោយយើងរស់បាន ១ ទៅ ២ ថ្ងៃដែរ កូនពុកនឹងមានបាយញាំអាចយកលុយបន្តិចបន្តួចនេះទៅទិញនំញាំនៅសាលាដូចកូនក្មេងដ៏ទៃ ចង់អោយអ្នកណាថាអោយពុកក៏ពុកមិនខ្វល់ឡើយ។

សង្ឃឹមថាថ្ងៃខាងមុខកូនពុកនឹងមានចំណេះដឹង ហើយជួយអោយខ្លួនឯងរួចផុតពីភាពក្រីក្រនេះ។ ឪពុកនិងម្តាយកូនស៊ូលំបាកគ្រប់បែបយ៉ាងដើម្បីកូន។#រូបភាពពីប្រទេសថៃ 

ប្រភព៖ Little Grass