ស្ងាត់ៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$? ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយធីបស្រី”..
សីហា
-

ប្រិយមិត្តជាច្រើននាក់ ប្រហែលជាស្គាល់ហើយ ប្រចាំស្ថានីយន៍ទូរទស្សន៍CTNនាយពាក់មី ដែលធ្វើឲ្យទស្សនិជនផ្ទុះសំណើចគ្រប់ពេលវេលា បើនិយាយពីអតីតកាលវិញ ធ្លាប់ឆ្លងកាត់គ្រប់ឧបសគ្គជាច្រើន ដូចជាធ្វើជាកម្មករសំណង់ ចំណែកឯប្រពន្ធរបស់គាត់ជាកម្មការិនីរោងចក្រនៅឯលូ5​បឹងក្រពេី រកល្ងាចខ្វះព្រឹករកព្រឹកខ្វះល្ងាចបានតែមួយរស់ៗ។គាត់មិននឹកស្មាននោះទេថាជីវិតរបស់គាត់ប្រែក្លាយជាខ្ពស់ត្រដែតបែបនេះ​ ដោយសារតែការលេងកំប្លែងនឹងគាំទ្រពីបងប្អូន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ ស្រាប់តែនាយ ពាក់មី ក៏បានបង្ហោះសារមួយដែលធ្វើឲ្យអ្នកគាំទ្រពេញចិត្តសឹងគ្រប់គ្នា ដោយសារសរសេរថា  “ប្តីចូលផឹកសុីសុទ្ធតែហាងឆ្ញាញ់ៗ​ប៉ាវមិត្តភក្រ​ម្តង100$200$? ប្រពន្ធកូននៅផ្ទះ​សុីមួយពេល10000៛​20000៛ មិនបានស្មេីលុយអោយធិបស្រីផង​ មែនអត់??”។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសរសើរទឹកចិត្តរបស់នាយ ពាក់មីដែលសរសេរឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន ដែលចូលចិត្តដើរចាយលុយ ឥតប្រយោជន៍ មិនគិតអំពីប្រពន្ធកូន មានស្រីក្រៅ ជាពិសេសនោះ ប្រពន្ធគ្មានលុយឲ្យទេ បើស្រីស្នេហ៍វិញ ចង់បានប៉ុន្មានក៏បានដែរ៕