ភ្នំពេញ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាបុណ្យប្រពៃណីជាតិខ្មែរ ដ៏ធំមួយដែរ ក្នុងចំណោមពិធីបុណ្យ ប្រពៃណីជាតិ ដទៃទៀត ដែលជនជាតិខ្មែរ បានបង្កើតឲ្យមានឡើង ជាច្រើនរយឆ្នាំមកហើយ។ ពិធីនេះ គេប្រារព្ធធ្វើឡើងនៅចំពេលរដូវទឹកសម្រកក្នុងខែកត្តិក ពេលព្រះចន្ទរះពេញរង្វង់ត្រូវនឹងថ្ងៃ១៥ កើត ខែកត្តិក។
.jpg?1573565230)
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែងប្រព្រឹត្តទៅជាផ្លូវការរយៈពេល ៣ថ្ងៃនៅរាជធានីភ្នំពេញ គឺចាប់ផ្ដើមពីថ្ងៃទី១៤ កើត ដល់ថ្ងៃ១ រោច ខែកត្តិក ដោយមានបណ្ដែតប្រទីបនៅពេលយប់ ធ្វើនៅតាមដងទន្លេសាបនាកំពង់ផែមុខព្រះបរមរាជវាំង។
.jpg?1573565234)
យ៉ាងណាមិញ មន្ត្រីប៉ូលិសចរចរណ៍ បានបំពេញភារកិច្ចតាមមុខងាក្នុងស្ថាប័នរដ្ឋ បានចេញប្រតិបត្តិការ ការពារសុខសុវត្ថិភាពជូនប្រជាជនដែលមកកម្សាន្តក្នុងរាជធានីភ្នំពេញ ដែលបងប្អូនខ្មែរជាច្រើនបានឈប់សំរាក និងទៅលេងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកកម្ពុជា។
.jpg?1573565238)
ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុកឈ្មោះ News Traffic Police បានរៀបរាប់ពីសកម្មភាពបងៗសមត្ថកិច្ចថា “នគរបាល ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ៖ ឱ្យបងសូមទោសផងរំខានដល់អូន និងកូនហើយបានលេងបងដល់គោលដៅដែលបានប្រចាំការ ត្រូវកាតព្វកិច្ចការពារជូនប្រជាពលរដ្ឋទូទៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអបអំបុក សំពះព្រះខែ ភាពកក់ក្តៅរបស់អូន និងកូនវាជាកម្លាំងចិត្តជំរុញឲ្យបងខិតខំបំពេញតួនាទី ភារកិច្ចជូនបងប្អូនប្រជាពលរដ្ឋ”៕
.jpg?1573565248)
.jpg?1573565248)
.jpg?1573565248)
.jpg?1573565248)