កាន់តែអាណិត! គូរស្នេហ៍គថ្លង់ សម្រេចចិត្តចូលរោងការ ភ្ជាប់និស្ស័យជាមួយគ្នា ព្រោះតែជាគូរទើបពួកគេបានជួបគ្នា...(មានវីដេអូ)
សីហា
-

មនុស្សយើងម្នាក់ៗ កើតមកគ្មានសិទ្ធជ្រើសរើសយកកន្លែកកើត  រូបសម្បត្តិ ទ្រព្យសម្បត្តិ និងបញ្ញាស្មារតីបានឡើយ គឺអាស្រ័យលើព្រហ្មលិខិតជាអ្នកកំណត់ ដូច្នោះសូមកុំអស់សង្ឃឹមនឺងជីវិត និងច្រណែននរណាម្នាក់។ កើតមកមិនល្អ កើតមកក្រ កើតមកមានទ្រព្យសម្បត្តិហូរហៀរ តើមានអ្វីខុសគ្នា វាមិនមែនជាការជ្រើសរើសរបស់យើងផង បើយើងអាចរើសបានក៏យើងមិនស្ម័គ្រចិត្តអោយគេមើលងាយដែរ។ 

យ៉ាងណាមិញ រោងការមួយដែលធ្វើឲ្យអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលនោះ គឺ គូរស្នេហ៍អភ័ព្វ គថ្លង់ដូចគ្នា បានសម្រេចចិត្តភ្ជាប់និស្ស័យ សាងអនាគតរស់នៅជាមួយគ្នា ទោះបីកើតមកពិការ ក៏ពួកគេមានបេះដូង ឈានដល់ រៀបអាពាហ៍ពិពាហ៍។ ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកព្រះតេជព្រះគុណ​ Choun Kakada Page​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និងបាន​មាន​សង្ឃ​ដិការៀប​រាប់​ឲ្យដឹង​ថា “ពិធីមង្គលរបស់ប្អូនស្រី​ ជួន​ ស្រីរត្ន័​ និងប្អូនប្រុស​ ប្រាក់​ ណារិទ្ធ​ នៅភូមិចំការដៀប​ ឃុំអង្គតាសោម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ នៅគហដ្ឋានប្អូនស្រីពៅ​06/11/2019”។ 

ព្រះតេជព្រះគុណ​ បាន​បន្ត​ទៀត​ថា​“អរគុណដល់អ្នកបកប្រែដែលបានជួយក្នុងកម្មវិធីមង្គលនេះ​ព្រោះគាត់ជំនាញខាងភាសាកាយវិកា​ បេីអត់មានគាត់ក៏ពិបាកដែរក្នុងថ្ងៃមង្គលនេះ។ អាណិតប្អូនៗដែរ​ តែនេះជាគូររបស់ពួកគាត់ទៅហេីយទេីបបានជួបគ្នាជាប្តីប្រពន្ធ”។ 

មិនតែប៉ុណ្នោះ គណនីហ្វេសប៊ុកឈ្មោះ ជួន ឈីង ឈីង ក៏បានបង្ហោះសារជូនពរថា ក្នុងនាមតាំងមុខជុំនួសមុខអោយម្ចាស់ដេីមការបងស្រីបងប្រុសទាំងពីសូមថ្លែងអំណគុណដល់បងប្អូនអ៊ុំពូមីងទាំងអស់ដែរបានមកចូលរួមជាភ្ញៀវកិត្តិយសនឹងអញ្ជេីញចូលរួមក្នុងពិធីមង្គលការបងស្រីនឹងបងប្រុសរបស់ខ្ញុំៗពិតជារំភេីបខ្លាំងមែនទែនដែរបងប្អូនស្រលាញ់អាណិតដល់បងស្រីបងប្រុស(គរ​ ថ្លង់)របស់ខ្ញុំហេីយបានអញ្ចេីញមកចូលរួមយ៉ាងច្រេីនកុះករមែនទែមដេីម្បីអប់អរជូនពរជ័យមង្គលដល់គូស្វាមីភរិយាថ្មីថ្មោង(គរ​ ថ្លង់)។

អ្វីដែររំភេីបខ្លាំងជាងនេះគឺបងស្រីរកគូររបស់បងឃេីញហេីយប្អូនសូមជូនពរបងទាំងពីស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងទោះបីជាពួកយេីងទាំងពីឈ្លោះគ្នាសិងតែរាល់ថ្ងៃក៏ដោយតែពួកយេីងមិនដែរគុំគួននឹងគ្នាទេនៅតែស្រលាញ់គ្នានៅតែជាបងប្អូនបង្កេីតយ៉ាងល្អរហូតតទៅ៕

 ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ​។