គួរឲ្យគោរពណាស់ ! តារាចម្រៀង ពេជ្រ សោភា បានយកល្ខោនខោលខ្មែរទៅសម្តែងនៅលើឆាកតន្រ្តី ដើម្បីបង្ហាញប្រាប់ពិភពលោកថា ល្ខោនខោលជារបស់ដូនតាខ្មែរ...(មានវិដេអូ)
ស៊ីហៀង
-

មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមដោយសារតែនៅកាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កំពូលតារាចម្រៀងស្រីក្នុងផលិតកម្ម រស្មី ហង្សមាស គឺអ្នកនាង ពេជ្រ សោភា បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ឈឺចាប់និងសោកស្តាយជំនួសប្រជាជនខ្មែរនៅលើបណ្តាញសង្គមថា ៖​ ស្រុកខ្ញុំគេអត់រវល់នឹងរឿងនេះទេ មានអារម្មណ៏ថាឈឺ ទៅនៅជាមួយគេចុះគេមិនស្រលាញ់អ្នកទេ សុំទោសដែលខ្ញុំនិយាយពាក្យនេះ”។

គួរបញ្ចាក់ផងដែរថាទោះបីជាមានការបង្ហោះយ៉ាងណាក៏ដោយមើលទៅកូនខ្មែរមិនសូវមានអ្នកចាប់អារម្មណ៍ទេមិនត្រឹមតែបង្ហោះសារបង្ហាញពីអារម្មណ៍ឈឺចាប់និងដាស់តឿនដល់កូនខ្មែរទេអ្នកនាង ពេជ្រ សោភា ក៏បាននាំយកល្ខោនខោល ទៅសម្តែងនៅលើឆាកប្រគំតន្រ្តីធំមួយដើម្បីផ្សព្វផ្សាយនិងរំលឹកទៅដល់ប្រជាជនខ្មែរទាំងអស់ថាល្ខោនខោលនេះជារបស់ខ្មែរគ្មានអ្នកណាឲ្យតម្លៃទេហើយវាជិតបាត់បង់ហើយសូមកូនខ្មែរទាំងអស់ជួយថែរក្សាវាផងកុំឲ្យបាត់បង់ទើបស្តាយក្រោយព្រោះវាជារបស់ខ្មែរតាំងពីយូរលុងណាស់មកហើយដែលដូចតាបានបន្សល់ទុកឲ្យកូនចៅខ្មែរជំនាន់ក្រោយ។

គួរបញ្ចាក់ផងដែរថា មួយរយៈពេលថ្មីៗនេះ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្លោនឃុនថៃដ៏ធំមួយរបស់ខ្លួន និងថែមទាំងបានបង្កើតព្រឹត្ដិការណ៏វប្បធម៍ដ៏ធំមួយទៀត ដោយចង់បង្ហាញពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ និងដើម្បីចងក្រងឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ក្នុងពេលដ៏ខ្លីខាងមុខនេះ។