គួរអោយច្រណែលោកយាយលោកតាដល់ហើយ...រូបភាពជាច្រើនសន្លឹករបស់ លោកយាយលោកតា កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក...
ស៊ីហៀង
-

មនុស្សម្នាក់ៗកើតមក​ លើលោកនេះ តែងតែប្រាថ្នាចង់​បាន គូរជីវិតដែលស្មោះត្រង់ ចេះស្រលាញ់គ្នា​ មើលថែគ្នា ផ្តល់ស្នាមញញឹម ដល់គ្នាទៅវិញទៅមក។ សុភមង្គលរបស់មនុស្សយើងម្នាក់ មិនប្រាកដថាស្ថិតនៅលើមាសប្រាក់ ទ្រព្យសម្បត្តិ ទាំងស្រុងនោះទេ សុភមង្គលពិត គឺស្ថិតនៅលើមនុស្សទាំងពីរនាក់ ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vibol Chorm បានបង្ហោះរូបភាពជាច្រើនសន្លឹក​ របស់លោកយាយលោកតា មួយគូរ ដែលបានកាន់ប្រទីត យកទៅបណ្តែតលើផ្ទៃទឹក ទាំងទឹកមុខស្រស់បំព្រង​។ នៅក្នុងគណនីហ្វេសប៊ុក​បានបង្ហោះសារថា "គួរអោយច្រណែលោកយាយលោកតាដល់ហើយ ពួកគាត់ប្រាថ្នាបើមានជាតិក្រោយសូមអោយពួកគាត់ជួបគ្នាជាគូរទៀត ???"។

បន្ទាប់ពីបានឃើញភាពផ្អែមល្ហែម របស់លោកយាយលោកតា ធ្វើឲ្យបងប្អូនតាមបណ្តាញសង្គមជាច្រើន បង្ហាញអារម្មណ៍ចង់បានគូរដែលស្រលាញ់គ្នាដូចជាលោកយាយ លោកតា។សង្ឃឹមថាជាតិនេះខ្ញុំបានស្គាល់រសជាតិគូរជីវិតដូចលោកតាលោកយាយដែរផងចុះ??‍♀️??សង្ឃឹមថាគេស្មោះត្រង់នឹងខ្ញុំ?៕

ប្រភព៖ Vibol Chorm