ហុឹម អាសូរណាស់ បងប្អូនអើយ ! អតីតកីឡាករជើងចាស់(ភិន សុផល)ក្លាយជាអ្នកបាញ់ថ្នាំនៅចំការកៅស៊ូឲ្យគេ ធ្លាក់ខ្លួនពិការដកដង្ហើមតាមបំពង់ក (មានវិដេអូ)
ស៊ីហៀង
-

បងប្អូនប្រិយមិត្តដែលជាអ្នកគាំទ្រវិស័យកីឡាប្រដាល់គុណខ្មែរ ច្បាស់ជាបានស្គាល់ហើយថា  អតីតកីឡាករប្រដាល់ខ្មែរមួយរូបដែលនិយមលេងកណ្តាប់ដៃដែកគឺ ភិន សុផល គាត់បានបាត់ខ្លួនយូរមកហើយពីវិស័យប្រដាល់គុណខ្មែរហើយគាត់បានទៅរស់នៅក្នុងព្រៃធ្លាក់ខ្លួនក្លាយជាអ្នកបាញ់ថ្នាំនៅចំការកៅស៊ូឲ្យគេ។

យ៉ាងនាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយបានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖អតីតកីឡាករជើងចាស់(ភិន សុផល)ក្លាយជាអ្នកបាញ់ថ្នាំនៅចំការកៅស៊ូឲ្យគេអាណិតគាត់ណាស់ គាត់ជាអាយដលរបស់ខ្ញុំ ខ្ញុំចូលចិត្តមើលការប្រកួតរបស់គាត់ណាស់ឥឡូវនេះគាត់និយាយមិនបានទេបំពង់ករបស់គាត់វះយូរមកហើយ។

ស្វែងរកយូឆ្នាំហើយមិនគួរឡើយសិស្សច្បងរងទុក្ខបែបនេះសោះ មកបោចស្មៅនិងបាញ់ថ្នាំអោយគេ បានព្រឹកខ្វះល្ងាច ខ្លួនក៍ពិកានិយាយក៍មិនឮពិតជាកំសត់ពេកហើយបងប្រុសភិន សុផល ៕