បុរសម្នាក់ចូលញុាំអាហារគេហើយ មិនមានលុយគ្រប់បង់ឲ្យគេ ក៏ឈ្លោះប្រកែកគ្នា ចុងក្រោយបានបងប៉ូលីសចិត្តល្អ ជួយចេញលុយសងជំនួស...មានវិដេអូ
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យទូក មានការភ្ញាក់ផ្អើលខ្លាំង មួយបានកើតឡើង រវាងបុរសម្នាក់ជាសន្តិសុខ ចូលហូបអាងហារ ក្នុងហាងរបស់ជនជាតិឥណ្ឌា មួយកន្លែង មានលុយមិនគ្រប់ បែរជាចង់ចេញទៅឲ្យមិនឲ្យគេតែម្តង រហូតដល់ឈ្លោះប្រកែកពាក្យសម្តីគ្នា ទើបឈានដល់ការប្រើអំពើហិង្សាដាក់គ្នា​ បង្កឲ្យមានការភ្ញាក់ផ្អើលពេញហាង ដែលហេតុការណ៍នេះបានកើតឡើង នៅចំណុចហាងមួយកន្លែងនៅម្ដុំមាត់ទន្លេ នៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើយោងសម្តីរបស់បុរសម្នាក់សន្តិសុខ​ ដែលជនជាតិខ្មែរបានប្រាប់ថា គាត់បានចូលទៅហូបអាហារក្នុងហាង អ៊ីនដៀរ ឆីងឃិន (Indian Kitchen)  នៅម្ដុំមាត់ទន្លេ ។ ក្រោយពីហូបអាហាររួច ស្រាប់តែមិនមានលុយគ្រប់ សម្រាប់បង់ឲ្យថ្លៃអាហារ បុរសជាសន្តិសុខខាងលើ បានរករឿងចង់ចេញទៅដោយមិនឲ្យលុយអាហារ ជូនដល់ម្ចាស់ហាង ។ ភ្លាមនោះក៏ផ្ទុះទាស់ពាក្យសម្តីគ្នា រហូតដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ការពារក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក និងជួយសម្របសម្រួល ដោយឲ្យបុរសរូបនោះចេញលុយថ្លៃអាហារឲ្យគេទៅគឺចប់រឿងបាត់ទៅហើយ ។ ដោយសារតែមិនមានលុយគ្រប់ ទើបសមត្ថកិច្ចជួយចេញលុយជំនួសទៀត ព្រោះមិនចង់វែងឆ្ងាយច្រើន៕

មានវិដេអូ៖

ប្រភព៖ Sovann Rithy