ជួយផងបងប្អូនខ្មែរ ! កូនស្រីស្រែកទ្រហោយំត្រូវការឈាមO+ ដើម្បីជួយសង្គ្រោះជីវិតម្ដាយ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ​៖ នារី​ម្នាក់បានទំនាក់ទំនងមកអង្គភាពTVFB ដើម្បីឲ្យជួយផ្សព្វផ្សាយស្វែងរកសប្បុរសជនដែលមានឈាមប្រភេទ O+ ដើម្បីជួយសង្គ្រោះទៅដល់​ម្ដាយ​របស់គាត់ ដែលកំពុងតែសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី។​

ដោយ​សារ​តែ​ម្តាយ​របស់​គាត់​មាន​ជំងឺ​រោគ​ស្ត្រី​ធ្លាក់​ឈាម​អស់​ ហើយកំពុងតែត្រូវការឈាមប្រភេទO+​ បន្ទាន់​ដេីម្បី​សង្រ្គោះ​អាយុ​ជីវិត​គាត់​ ​ស្ថិតនៅក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ​ កាលពី​១១និង​២០​នាទី​ នៅ​ថ្ងៃទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​។

បើតាមការរៀបរាប់របស់នារីខាងលើនេះបានឲ្យដឹងថា​ ម្ដាយរបស់គាត់បានធ្លាក់ឈាមជាយូរឆ្នាំមកហើយតែទើបតែដឹងនៅក្នុងខែ ៤​នេះ ហើយក៏មកមន្ទីរពេទ្យរុស្ស៊ីដើម្បីមកសង្គ្រោះ ប៉ុន្តែលោកគ្រូពេទ្យបានថានេះជាដំណាក់ការចុងក្រោយ​ហើយ​ សូម​ប្អូនស្រី​ទៅ​រកឈាមបន្ទាន់ដើម្បីសង្គ្រោះអាយុជីវិត​ម្ដាយ​ប្អូនស្រី​ គឺ​ត្គឺត្រូវការឈាមប្រភេទO+​បន្ទាន់។

​បន្ទាប់មកគាត់ក៏បានទំនាក់ទំនងមកអង្គភាព TVFB ដើម្បីឲ្យជួយផ្សព្វផ្សាយ​ស្វែង​រក​បងប្អូនមានចិត្តសប្បុរសជន ដែលមានចិត្តមេត្តា​ សូមជួយដល់គាត់ផង​ ។ បងប្អូនអាចទំនាក់ទំនងមកលេខ​ទូរស័ព្ទ​​របស់​គាត់​ 086 92 11 41/015 82 71 10 ៕ ប្រភព ៖ TVFB