ជួយស៊ែរបន្តផង មិនពិតទេ! ម្ចាស់បទ Titanic - My Heart Will Go On​ អ្នកស្រី Céline Dion ស្លា ប់ដោយសារធ្លាក់យន្តហោះ....
សីហា
-

តារាចម្រៀងដ៏ល្បីល្បាញពាពេញពិភពលោកគឺអ្នកស្រី សេលីន ឌីយ៉ុង (Céline Dion) ជាម្ចាស់បទ My Heart Will Go On បានទទួលការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងរឿង Titanic ហើយប្រិយមិត្តក៏ស្ទើតែដឹងរួចហើយថា កេរ្តិ៍ឈ្មោះបទចម្រៀងល្បីៗជាច្រើនទូទាំងពិភពលោក ប៉ុន្តែភាពល្បីល្បាញនោះ មិនមែនដោយសារតែសមត្ថភាពរបស់នាងតែមួយមុខនោះទេ ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានបណ្តាញសារព៍ត៌មានក្លែងក្លាយមួយចំនួនបានចុះផ្សាយថា អ្នកស្រី  សេលីន ឌីយ៉ុង (Céline Dion) ជាម្ចាស់បទ My Heart Will Go On ក្នុងបទចម្រៀងរឿង Titanic បានធ្លាក់យន្តហោះស្លាប់ ក្នុងនោះមានមនុស្សទាំង ១០ នាក់នៅលើយន្តហោះបានស្លាប់ រួមទាំងអ្នកស្រី Celine Dion ផងដែរ។ ព័ត៌មាននេះមិនពិតនោះទេ សូមបងប្អូនកកុំយល់ច្រលំឲ្យសោះ ជនខិលខូចបានបង្តើតវិបសាយដើម្បីផលប្រយោជន៍របស់ខ្លួន មិនគិតពិតអាយុជីវិតអ្នកដទៃ

គួរបញ្ជាក់ផងដែថា អ្នកស្រី Céline Dion មានវ័យ​៥១​ឆ្នាំហើយ គាត់បានជួបរឿងសោកសៅបំផុតដោយស្វាមីរបស់គាត់​បានស្លាប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ក្នុង​វ័យ​៧៣​ឆ្នាំ កាលពីឆ្នាំ២០១៦ នៅ​ក្នុង​ផ្ទះ​របស់​លោក​ ក្នុង​រដ្ឋ Las Vegas។ លោក​ Rene ​បាន​កើត​ជំងឺ​មហារីក​បំពង់​ក​នៅ​ឆ្នាំ​១៩៩៨​ តែ​ធ្លាប់​បាន​ជា​សះ​ស្បើយ​ម្ដង​ដែរ​ហើយ តែ​ក៏​ត្រូវ​ជំងឺ​នោះ​រើ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៣ និង​បាន​បន្ត​ការ​ព្យាបាល​រហូត​មក​ តែ​ស្ថានភាព​របស់​លោក​មិន​អាច​ធូរ​ស្បើយ​បាន ហើយ​ក៏​មាន​ការ​លំបាក​ខ្លះ​ដែរ​សម្រាប់​ Celine ​ភរិយា​លោក និង​កូន​ៗ​បី​នាក់​ផ្សេង​ទៀត ដែល​ក្នុង​នោះ​មាន​កូន​ប្រុស​ភ្លោះ​ពីរ​នាក់​៕