អាសូរណាស់! ទឹកចិត្តម្តាយមីងយំអោប រូបថតក្មួយប្រុសអាយុ១១ឆ្នាំ កំព្រាឪពុកម្តាយ វង្វេងបាត់ឈឹង មិនដឹងទៅណា...
សីហា
-

ក្នុងនាមជាម្តាយមីងកាន់រូបថតក្មួយប្រុស កំសត់កំព្រាឪពុកម្តាយ មិនដឹងវង្វេងទៅណា បាត់ខ្លួនជាច្រើនថ្ងៃ ក្នុងចិត្តបារម្ភខ្លាំងណាស់ ខ្លាចមានបញ្ហាអ្វីដល់ក្មួយ កើតមកកំសត់ហើយ ជីវិតរិតតែកំសត់ថែមទៀតផង។ យ៉ាងណាមិញ យោងតាមអង្គភាពសារព័ត៍មាន TVFB ពួកគាត់ក៏បានជួយផ្សព្វផ្សាយផង ដើម្បីឲ្យឆាប់ឃើញក្មួយរបស់អ្នកមីង។

នេះជាការរៀបរាប់របស់ TVFB ទឹកចិត្តម្តាយមីងយំអោបរូបថតក្មួយប្រុសអាយុ១១ឆ្នាំកំព្រាឪពុកម្តាយម្នាក់ វង្វេងបាត់ដំណឹងពីផ្ទះរយ:ពេល២ថ្ងៃសូន្យឈឹង បានមកសុំអោយអង្គភាពព័ត៌មានTVFB ជួយផ្សព្វផ្សាយស្វែងរកកូនប្រុសរបស់គាត់ទាំងអារម្មណ៍បារម្ភណ៍ពីកូនយ៉ាងអន្ទះសារ នៅវេលាយប់ថ្ងៃទី១៥ ខែវិច្ចិការ ឆ្នាំ២០១៩នេះ។ សូមប្រិយមិត្តជួយស៊ែរដំណឹងនេះផង បើឃើញភិនភាគក្មេងប្រុសដូចរូបនេះសូមទំនាក់ទំនងតាមលេខអ្នកម្តាយគាត់010 25 28 93 នេះផង៕