លាហេីយឥណ្ឌាលាផ្តាំកូនចៅ...ពាក្យចុងក្រោយដែលលឺចេញពីមាត់ប៉ា គឺផ្តាំកូន ផ្តាំចៅ ផ្តាំគ្រប់គ្នាកុំទៅឥណ្ឌាទៀត ខុសតែគាត់មួយទៅបានហេីយ ឈឺចាប់ណាស់...
-

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bee Kin បានបង្ហោះសារទាំងទុក្ខក្រៀមក្រំថា "Share ចែករំលេកគ្នាម្នាក់មួយទៅទាំងអស់គ្នា??????“លាហេីយឥណ្ឌាលាផ្តាំកូនចៅលាពេទ្យឃោ ឃៅសម្លា ប់ប៉ាខ្ញុំ” ហេីយរឿងនេះសូមផ្តាំទៅបងប្អូនញាតិមិត្តទាំងអស់កុំអោយជួបរឿងដូចខ្ញុំ “ ប៉ាខ្ញុំគាត់មានដុំសាច់នៅថ្លេីមខាងស្តាំហេីយបានទៅពិនិត្យសុខភាពនៅប្រទេសថៃ ពេទ្យថៃក៏បាននិយាយថាគាត់នឹងអាចជាប្រសិនបេីគាត់ធ្វេីការវះកាត់អោយបានលឿនបំផុតព្រោះថាកំរិតAlpha(មហារីក)ត្រឹមតែ1900ប៉ុណ្ណោះ....តែខ្ញុំមិនព្រមទេព្រោះគិតថាថ្លេីមគឺជាកន្លែងសំខាន់ណាស់នៅក្នុងរាងកាយហេីយក៏សម្រេចចិត្តសួរគេសួរឯងសិនដេីម្បីយកមកពិភាក្សាជាមួយបងប្អូន.... ជួបជុំគ្នាហេីយក៏បានសម្រេចចិត្តថាទៅប្រទេសឥណ្ឌាព្រោះមានគេច្រេីនដែរដែលវះកាត់ជោគជ័យនៅឥណ្ឌា ... គេបាននិយាយថានៅIndia ជំនាញខាងថ្លេីមណាស់គេអាចកាត់ដូរឫក៏ព្យាបាលបាន... មិនបង្អង់ទេខំជិះពីថៃមកភ្នំពេញទាំងយប់ហេីយក៏បានមកដល់ឥណ្ឌានៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៩.... មកដល់ហេីយក៏បានអោយគេមេីលឯកសារពីថៃហេីយបានពិភាក្សាជាមួយ doctor ៤នាក់ តែនៅតែមិនទាន់សំរេចដែរសុខចិត្តអោយគេ check សុខភាពម្តងទៀតទាំងអស់ហេីយយកទៅពិភាក្សាជាមួយ doctor ២នាក់ទៀត គឺ doctor វះកាត់ និង doctor ទូរទៅ តែចម្លេីយគឺដូចគ្នានឹងខាងថៃដែរ ចុងក្រោយពួកខ្ញុំក៏បានសួរទៅ doctor វះកាត់ថាតេីក្នុងអំឡុងពេលវះកាត់និងក្រោយការវះកាត់គាត់អាចនឹងមានហានីភ័យដល់អាយុជីវិតប៉ុន្មានភាឝ រយដែរហេីយគេក៏បានពន្យល់ថា < ហានីភ័យក្នុងការវះកាត់មានតែ១ទៅ២% ប៉ុណ្ណោះ តែបេីមេរោគមហារីកអាចនឹងមកវិញ៧០% និង ៣០% ទៀតមិនមកវិញទេ ហេីយគេបានបញ្ជាក់ថាបេីមានបញ្ហាអីគេនឹងអាចដូរថ្លេីមជួយយេីងបាន។

អញ្ចឹងហេីយពួកយេីងក៏មានភាពកក់ក្តៅនឹងជឿជាក់លេីdoctorជាខ្លាំង ហេីយបានធ្វេីការសម្រេចចិត្តភ្លាមព្រោះចង់អោយប៉ាឆាប់ជាឈប់គិតឈប់ខ្វល់ពីជម្ងឺហ្នឹងទៀត ប៉ុន្តែជាអកុសលគាត់មិនបានស្លា ប់ដោយមេរោគមហារីកទេគឺគាត់ស្លាប់ដោយបចេ្ចកទេស របស់ពេទ្យទៅវិញ ថ្ងៃទី១ដែលពេទ្យធ្វេីការវះកាត់គាត់ហេីយមិនមានអីទេ សភាពធម្មតាលុះដល់ព្រឹកថ្ងៃទី២អ្នកបកប្រែក៏បានខលមកប្រាប់ថាគាត់រេីពេករបូតទុយោឈាមដែលចេញពីពោះអញ្ចឹងហេីយគេក៏យកគាត់ទៅដោះថ្នេរដែលបានវះដេីម្បីដាក់ម្តងទៀតទៀតប៉ុន្តែអ្វីដែលគេធ្វេីគឺមិនដូចការប្រាប់យេីងទេរយៈពេល២ម៉ោងជាងពេលដែលរួចរាល់គេបានប្រាប់យេីងម្តងទៀតថាគេបានដាក់ម៉ាសុីនចូលទៅអ៊ុតថ្លេីមគាត់ដែលនៅសល់មួយជំហៀងដេីម្បីឃាត់ឈា មដែលហូរមិនឈប់។

ព្រោះតែការថ្វីប្រហេសរបស់ពេទ្យទេីប ក្រោយពេលអ៊ុតពីមួយថ្ងៃទៅមួយថ្ងៃគេបានដាក់ឈា មរហូតអស់ជាង៣០កំប្លោកដែលនាំអោយគាត់ប៉ះពាល់ទៅដល់សេរីរាង្គផ្សេងៗដូចជាសួត បេះដូង និង តំរងនោមជាខ្លាំងហេីយគាត់ក៏ចាប់ផ្តេីមខ្សោយទៅខ្សោយទៅរហូតដល់ថ្ងៃទី៨ក្រោយពេលវះកាត់គាត់ក៏បានផុតទៅទាំងដែលមិនអស់ចិត្តព្រោះថាសុខភាពរបស់គាត់រឹងមាំធម្មតាពិសារបានសម្រានលក់ហេីយថែមទាំងគ្មានឈឺអ្វីបន្តិចសោះហេតុអ្វីបានទៅជាអញ្ចឹង?????? ចុងក្រោយគេបានត្រឹមនិយាយគេអស់លទ្ធភាពហេីយសូម្បីពាក្យសុំទោសចេញពីមាត់doctorមួយម៉ាត់ក៏គ្មាន?

***បញ្ជាក់បញ្ហា “ធម្មតាជាទូទៅមុនពេលដែលចូលដល់ដំណាក់វះកាត់doctorត្រូវមេីរលេីគ្រប់យ៉ាងដេីម្បីជាសវៀសមានបញ្ហាក្នុងពេលវះនិងក្រោយពេលវះតែនេះវះកាត់យេីងមានបញ្ហាហេីយបែរជាមិនជួបផ្តល់យោបល់អោយយេីងថាត្រូវមានជំម្រេីសណាដែលល្អសម្រាប់ជួយសង្គ្រោះទេបែជាសម្រេចខ្លួនឯងថាត្រូវអ៊ុតថ្លេីមគាត់ម្តងទៀតទៅវិញ(អាចដូរថ្លេីមជួយសង្រោះបាននៅពេលដែលដោះអ៊ុតថ្លេីមគាត់ម្តងទៀត) ធម្មតាទេគាត់ជាមនុស្សចាស់មិនអាចទៅស៊ូជាមួយនឹងការវះកាត់ជា២ទៅ៣ដងបានទេ? តែខ្ញុំវិញហៅក៏លេងលឺសួរក៏លេងបានឆ្លេីយចង់ជួបក៏លេងបានឃេីញ សល់ត្រឹមតែរូបថតតេីវាឈឺប៉ុនណា? ហេីយពួកយេីងក៏មិនបានសួរនាំអីទៀតដែរព្រោះដឹងថាទោះជាយ៉ាងណាក៏មិនអាចហៅគាត់បានមកវិញបានទេ។ អញ្ជឹងហេីយទេីបខ្ញុំសូមផ្តាំផ្ញេីរបងប្អូនទាំងអស់ ព្រោះនេះជាមេរៀនជីវិតមួយដែលត្រូវចងចាំមិនអាចបំភ្លេចជារៀងរហូត ហួសហេីយក៏មិនបានទៅបន្ទោសអ្នកណាដែរមានតែបន្ទោសខ្លួនឯងដែលជឿជាក់ខ្លាំងពេក”។

ចុងក្រោយសូមផ្តាំផ្ញេីរជូនដល់ពេទ្យទាំងអស់សូមអោយមានការទទួលខុសត្រូវនិងប្រុងប្រយ័ត្នមុននឹងសម្រេចចិត្តធ្វេីការវះកាត់អ្វីមួយ ព្រោះថាជីវិតមនុស្សគឺមានតំម្លៃណាស់មិនអាចយកលុយទៅទិញបានទេបេីសិនខុសហេីយគឺត្រូវខុសមួយជីវិត រីឯសាច់ញាតិបងប្អូនវិញក៏ត្រូវរងទុក្ខឈឺចាប់ណាស់??????***ពាក្យចុងក្រោយដែលលឺចេញពីមាត់គាត់គឺផ្តាំកូនផ្តាំចៅផ្តាំគ្រប់គ្នាកុំទៅឥណ្ឌាទៀតខុសតែគាត់មួយទៅបានហេីយ??

****ឈឺចាប់ India, Fortis Escorts Heart Institute at Sukhdev Vihar, Okla Road, New Delhi (Liver Transplant Doctor)??????សូមជួយ Share ចែករំលេកអោយបងប្អូនទាំងអស់បានដឹងផង??????"៕

ប្រភព៖ Bee Kin