ដឹងខ្លួនវិញមកកូន ! កូនខ្ញុំកំពុងអង្គុយលេងនៅមុខផ្ទះ​សុខៗមិនគួរឡានក្រឡុកសុីម៉ងត៍ធុនធំជែងគ្នាក្រឡាប់ចូលផ្ទះខ្ញុំហេីយសង្កត់លេី...
ស៊ីហៀង
-

(ភ្នំពេញ)÷នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៣:៣៥ នាទីមានករណីរថយន្តក្រឡុកស៊ីម៉ង់ពាក់ស្លាកលេខ ភ្នំពេញ 5A. 1448 ក្រឡាប់បណ្តាលអោយឆាបឆេះ នៅចំណុចមុខផ្ទះលក់ និងជួសជុលម៉ូតូ នៅតាមបណ្ដោយផ្លូវ50ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ករណីនេះបានបណ្តាលឲ្យក្មេងស្រីម្នាក់ស្លា.ប់ ដោយសាររថយន្តក្រឡាប់សង្កត់ពីលើ ៕

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា កូន ខ្លាតូច បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុរបស់ខ្លួនថា​ ៖ ពុទ្ធោក្មួយស្រី​កំពុងពេញស្រលាញ់​បែរជាមកជួបគ្រោះអកុសល់បែបនេះទៅវិញ​ ?? ពិតជាសោកស្តាយក្មួយស្រីខ្លាំងណាស់ មិនគួរណាមានរឿងបែបនេះកើតឡើងលើរូបក្មួយស្រីអ៊ំនោះទេ​ ?? ក្មួយស្រីស្លា.ប់ដោយសារឡានក្រឡុកសុីម៉ងត៍ធុនធំជែងគ្នាក្រឡាប់ចូលផ្ទះហេីយសង្កត់លេី​ពេលក្មួយកំពុងអង្គុយលេងនៅមុខផ្ទះ​ តាមបណ្តោយផ្លូវ50ម៉ែត្រកាលពីល្ងាចមិញ​នេះ៕