ភ្នំពេញ៖នៅថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាម្ចាស់ក្សត្រីរបស់ខ្ញុំ ជាព្រះមាតារបស់ខ្ញុំ បានយាងសោយព្រះពិរាល័យទៅហើយ។ ព្រះអង្គ បានឆ្លងកាត់ដំណើរជីវិតយ៉ាងលំបាកមួយនៅក្នុងសតវត្សរ៍ទី២០ដែលពោរពេញទៅដោយអនុស្សាវរីយ៍សម្បូរបែបជាប្រវត្តិសាស្ត និងភាពរំជើបរំជួលផ្នែកសិល្បៈ។

ដោយទទួលបាននូវក្ដីស្រឡាញ់និងភាពស្ញប់ស្ញែងដោយសារតែទេពកោសល្យ និងទឹកព្រះទ័យស្មោះត្រង់យ៉ាងពិតប្រាដកនៅក្នុងការប្ដេជ្ញានានា ព្រះអង្គ ក៏ទទួលបាននូវការអបអរពីលោក Charles de Gaulle លោកស្រី Jackie Kennedy និងឥស្សរជនល្បីៗជាច្រើនផ្សេងទៀតនៅក្នុងសតវត្សរ៍នេះ ប៉ុន្តែសំខាន់បំផុត គឺព្រះអង្គ ទទួលបាននូវការកោតសរសើរពីព្រះបិតារបស់លោក ពីព្រះមហាវិរ:ក្សត្ររបស់លោក គឺព្រះករុណាព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងពីសម្ដេចយាយរបស់លោក គឺ សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា ដែលយល់ថា ព្រះអង្គ ពិតជាមានភាពទន់ភ្លន់យ៉ាងពិសេស។

ហើយនៅពេលដែលព្រះរាជាណាចក្របានបាត់បង់នូវអ្វីៗទាំងអស់ និងខិតខំព្យាបាលដំបៅដ៏ជ្រៅរបស់ខ្លួន សម្តេចរាជបុត្រីព្រះរៀមបានព្យាបាលដំបៅដែលអន្ទោលតាមព្រះកាយរបស់លោកជាប់ជានិច្ច តាមរយៈរបាំព្រះរាជទ្រព្យ ហើយលោកបានរៀបចំធ្វើឱ្យរបាំបុរាណរបស់ដូនតាមួយនេះរស់ឡើងវិញ ជារបាំដែលពីមុនគឺជាដួងព្រលឹង ហើយពេលនេះ នៅតែជាដួងព្រលឹងរបស់ប្រជាជនខ្មែរ។

នោះគឺជាស្នាព្រះហស្ត មួយដែលគ្មានអ្នកណាម្នាក់អាចដកចេញពី សម្តេចរាជបុត្រីព្រះរៀមបានទៀតឡើយ។ ស្នាព្រះហស្ត ដែលមានជីវិតរស់ កេរ្តិ៍ឈ្មោះល្បីល្បាញបន្តមកដល់បច្ចុប្បន្ននេះ ក៏ដោយសារតែការងារដ៏លំបាកលំបិនរបស់ព្រះអង្គ លើសពីការស្មាន។ ព្រះអង្គ នៅតែបន្តកសាងជារៀងរហូត តាមរយៈរបាំនិងសិល្បៈ នូវចំណងរវាងអតីតកាលនិងបច្ចុប្បន្នកាល ការបន្តនូវប្រពៃណីទំនៀមទំលាប់ដែលចាំបាច់ ដើម្បីប្រវត្តិសាស្ត្រនិងឯកភាពជាតិខ្មែរ។ ប្រជាជាតិនីមួយៗ ក្នុងគ្រប់សម័យកាល តែងតែមានឥស្សរជនដែលជាប្រភពនៃគំនិតច្នៃប្រឌិតសិល្បៈ នោះគឺម្ចាស់ក្សត្រីប្រកបដោយមោទនភាព មានវណ្ណសម្បត្តិដ៏វិសេសនេះហើយដែលតំណាងឱ្យជម្រៅបេះដូងរបស់ប្រជាជនគ្រប់រូប។

ម៉ាម៉ង់គឺជាឥស្សរជនរូបនោះហើយ ជាស្ត្រីមានសេរីភាពផ្នែកគំនិត ជាស្ត្រីមានពហុលក្ខណៈសម្បត្តិ ដែលរក្សាមនោសញ្ចេតនារបស់ប្រជាជនកម្ពុជាឱ្យដក់ជា្យដក់ជាប់នៅក្នុងបេះដូងរបសលោក ជារៀងរហូត។»សំណេរ នៃអ្នកអង្គម្ចាស់ក្សត្រី នរោត្តម ចាន់សុីតា ព្រះបុត្រី នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Chheng Praseth - ប្រសិទ្ធ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ព្រឹកនេះប្រសិទ្ធបានចូលរួមកម្មវិធីបូជាព្រះសព សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ?៕





