ចង់សួរថាអ្នកចេះខ្មាស់គេខ្លះទេ មិនចេះស្រលាញ់គ្នាសោះ...ក្រុមយុវជនខ្មែរចំនួនពីរក្រុម បើកឆាកប្រយុទ្ធគ្នា យ៉ាងស្វិតស្វាញ នៅលើទឹកដីប្រទេសកូរ៉េ...មានវិដេអូ
-

មានបងប្អូនជាខ្មែរជាច្រើនបានទៅធ្វើពលករនៅតាមប្រទេសដទៃផ្សេងពីគ្នា មានប្រទេសថៃ ប្រទសកូរ៉េ ប្រទេសជប៉ុនជាដើម ដោយម្នាក់ៗរំពឹង សង្ឃឹមនៅក្នុងចិត្តថា​ និងបានប្រាក់ខែសមរម្យអាចនឹងជួយដល់ក្រុមគ្រួសារ ឲ្យរស់នៅបានស្រួលជាមុន ។ បន្ទាប់ពីបានទៅធ្វើការនៅប្រទេសគេហើយនោះ គ្រួសារខ្លះក៏មានជីវភាពសមរម្យ ដោយកូនៗទៅធ្វើការនៅទីនោះ គាត់បានផ្ញើរប្រាក់ ទៅកាន់គ្រួសារតាមលទ្ធភាពរបស់គាត់ ដោយគាត់អាចធ្វើបាន ។ តែអ្វីដែលធ្វើឲ្យគេហួសចិត្ត និងស្អប់បំផុតនោះ គឺជាទង្វើរអសីលធម៏ របស់ជនមួយក្រុមតូច ដែលតែបំផ្លាញតំលៃរបស់ខ្លួនឯង និងបំផ្លាញមុខមាត់ប្រទេសជាតិ តាមរយៈការវាយតបគ្នា ជាដើម។

ដោយឡែកបើយើងងាកមកមើលពីយុវជនចំនួនពីរក្រុមដែលបានទៅធ្វើការនៅប្រទេសកូរ៉េហើយនោះ តែបែរជាប្រើអំពើអសីលធម៏ ដោយនាំគ្នាបង្កើតជាក្រុម បង្កជាអសន្តិសុខដល់ប្រទេសគេ ដែលជាហេតុធ្វើឲ្យមុខមាត់ក្រុមគ្រួសារ ក៏ដូចជាប្រទេសទាំងមូលត្រូវអាប់អោនទៅជានិងទង្វើរដ៏អាក្រក់មួយនេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ ដែលគាត់ជាញឹមញាប់តែងតែបង្ហោះពីពលករខ្មែរយើង ដែលបានទៅធ្វើការនៅទីនោះ ទាំងដំណឹងល្អ និងដំណឹងអាក្រក់។ កាលពីប៉ុន្មានម៉ោងមុននេះ គាត់បានបង្ហោះវិដេអូ អំពីសកម្មភាពរបស់ពលករខ្មែរយើង បានវាយតបគ្នា មានអ្នកខ្លះយកដុំថ្មដេញគប់គ្នា ដោយគ្មានគិតពីអ្វីសោះ។ គាត់បានបង្ហោះវិដេអូអមជាមួយនឹងសារយ៉ាងដូច្នេះថា​"ក្រុមជំរេីសជាតិកម្ពុជា២ក្រុម​ បានប្រកួតគ្នាយ៉ាងស្វិតស្វាញ​ នៅពហុកីឡាដ្ឋានអន្តរជាតិក្រោមដី​ ទីក្រុងស៊ូវ៉ុន​ ទឹកដីប្រទេសកូរ៉េខាងត្បូង​ កាលពីថ្ងៃសៅរ៍យប់មិញនេះ​ តេីក្រុមណានឹងក្លាយជាក្រុមជេីងឯកទទួលពានរង្វាន់"។

មានវិដេអូ៖

ប្រភព៖ Meng Costa page បំណងល្អពីខ្ញុំ