តើភ្លេចទ្រង់ ហើយឬនៅកូនខ្មែរ ! ប្រទេសជប៉ុន បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ និងព្រះពិធីទទួលព្រះអដ្ឋិ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថាសម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី បាន​យាង​សោយ​ព្រះ​ពិរាល័យ​ក្នុង​ព្រះជន្ម ៧៧ព្រះវស្សា នា​វេលា​ម៉ោង ១២:៣០ នាទី ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​។ នេះបើតាម​ការ​ផ្សាយ​របស់ហ្វេសប៊ុក Royal du Cambodge។ ព្រះអង្គ​ជា​និមិត្តរូប​នៃ​របាំ​ព្រះរាជ​ទ្រព្យ សម្តេចព្រះរៀម បានទទួល​ព្រះ​គោរមងារ​ថា «​ទេព​នាដវ​ដ្តី​ឯក​» និង​ជា «​មរតក​មនុស្ស​រស់រ​បស់​កម្ពុជា​»។

នៅមិននេះបន្តិចបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា Royal du Cambodge បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ព្រះតេជព្រះគុណបណ្ឌិត Kyuse Enshinjoh ស្ថាបនិកអង្គការព្រះពុទ្ធសាសនាពិភពលោកនិកាយ Nenbutsushu បានប្រារព្ធព្រះរាជពិធីថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ និងព្រះពិធីទទួលព្រះអដ្ឋិ នៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាប្រទេសជប៉ុន។