សុំម្នាក់១ ស៊ែរមក ! អបអរសាទរ ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីន នៅ SEA Games 2019
ស៊ីហៀង
-

ម៉ានីល ៖ កីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។

លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រលើវិញ្ញាសាទម្ងន់ ៤៩គីឡូក្រាមនេះ ចេសា បានយកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ទាំងប្រផិតប្រផើយ ពោលគឺមានប្រៀបទៅលើបច្ចេកទេស បន្ទាប់ពីការប្រកួតស្មើគ្នា ២-២ពិន្ទុ៕  ប្រភព៖ Fresh News