ខ្លោចចិត្តណាស់ ! លោក ឧកញ៉ា ឌួង ឆាយ ស្រក់ទឹកភ្នែក ក្នុងពេល ហុច ភួយ និងសម្ភារៈទៅអ្នកក្រីក្រទាំងឡាយ ដែលគេងនៅតាមផ្លូវកំពុងរងា...
ស៊ីហៀង
-

ភ្នំពេញ​ ៖​ ប​ងប្អូនច្បាស់ជាបានស្គាល់ហើយលោក ឧកញ៉ា ឌួង ឆាយ គឺជា ឧកញ៉ាចិត្តធម៍ម្នាក់ដែលតែងតែជួយអ្នកក្រីក្រលំបាកមិនត្រឹមតែជួយសម្រួលការងារសប្បុរសធម៍តែមួយមុខទេ លោក កញ៉ា ឌួង ឆាយ ក៍តែងតែមានមុខជានិច្ចនៅក្នុងការងារសង្គមនៅក្នុងប្រទេសកម្ពុជា លោកជួយទៅតាមលិទ្ធភាពដែលលោកអាចជួយបាន ។

ហើយនៅមុននេះបន្តិចនៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួនរបស់ ឧកញ៉ា​វ័យក្មេង​ចិត្តធម៌ ឌួង ឆាយ បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​សំណេរ​យ៉ាង​គួរ​ឲ្យខ្លោចចិត្តថា ៖ ទឹកភ្នែកខ្ញុំបានស្រក់ អាណិតពួកគាត់ណាស់ គ្មានអ្នកណាចង់គេងតាមចិញ្ចឹមផ្លូវសាធារណៈនោះទេ ទឹកចិត្តបន្តិចបន្ទួចរបស់ពួកខ្ញុំបានផ្លាស់ប្តូរស្នាមញញឹម និងរាត្រីដ៏រងាត្រជាក់របស់ពួកគាត់។ សូមចូលរួមជួយពួកគាត់ផងណាពូមីងបងប្អូនទាំងអស់គ្នា ?សង្គមមួយដ៏ល្អគួរអោយរស់នៅគឺចាប់ផ្តើមពីយើងទាំងអស់គ្នាណា៕