អត្តពលិកកម្ពុជា បានវិលត្រឡប់មកដល់មាតុភូមិវិញហើយ ដោយទទួលបានការស្វាគមន៍យ៉ាងកកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ក្រោយពីបានបញ្ចប់ការប្រកួត...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុក  Cambodia SEA GAMES 2023 បានបង្ហោះសារក្រោយពីកីឡាករកម្ពុជាបានវិលមកដល់មាតុភូមិវិញ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តមសុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅនៃដំណើរនិវត្តន៍ប្រតិភូកីឡា អត្តពលិកទ្រង់ទ្រាយធំចុងក្រោយពីការប្រកួត ស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។ 

សមិទ្ធផលដែលប្រតិភូកីឡាកម្ពុជាទទួលបាន គឺមេដាយសរុប៤៦គ្រឿង ក្នុងនោះមេដាយមាស ៤ ប្រាក់៦ និងសំរឹទ្ធ៣៦។ មេដាយនេះដណ្តើមបានដោយ១០ប្រភេទកីឡា រីឯ២១ប្រភេទកីឡាទៀតមិនទទួលបានមេដាយឡើយ។ ជាមួយគ្នានោះផងដែរ​ មានបងប្អូនជាច្រើន បានបង្ហាញក្តីរំភើប ក្រោយពេលបានឃើញកីឡាករយើងមកដល់មាតុភូមិវិញ៕

ប្រភព៖ Cambodia SEA GAMES 2023