ហួសចិត្តនិយាយមិនចេញ...កោតតែឪពុកម្តាយ បណ្តើយឲ្យកូននៅក្មេងប៉ុណ្ណឹងសោះ បើករ៉ឺម៉កទៅរួច​ មិនខ្លាចគ្រោះថ្នាក់ទេអី...មានវិដេអូ
ស៊ីហៀង
-

នាពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងរាល់ថ្ងៃ ហើយក៏មានអ្នករងគ្រោះថ្នាក់ដោយសារតែរឿងនេះ ក៏មានច្រើនផងដែរ។ គ្រោះថ្នាក់មួយនេះ ពិតជាធ្វើឲ្យមហាជន មានការព្រួយបារម្ភខ្លាំងណាស់ ហើយក៏ជាបញ្ហាយ៉ាងធំនៅក្នុងសង្គមជាតិផងដែរ មិនថាតែប្រទេសយើង ប្រទេសផ្សេងៗ ក៏ដូចគ្នា។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា ស្អាតជានិច្ច សំអាតផ្ទះនិងសេវាកម្មប្រណិតបោកអ៊ុត បានបង្ហោះសារថា "ហួសចិត្តនិយាយមិនចេញ?ចប់និយាយ! កោតណាស់ ហ៊ានធ្វើទៅរួច?"។ ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានចូលរួមសម្តែងការមិនពេញចិត្តចំពោះ ឪពុកម្តាយ របស់ក្មួយប្រុស ដែលបណ្តែតបណ្តើយ ឲ្យក្មួយប្រុស បើម៉ូតូរ៉ឺម៉កកង់បី ទាំងវ័យក្មេង ដោយមិនខ្លាចកូនមានគ្រោះថ្នាក់ទាល់តែសោះ។

នៅក្នុងការខមិនរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចូលមកខមិនថា "ម៉ែឱ ទោះរវល់រកស៊ីយ៉ាងណាក៏មិនត្រូវបណ្ដោយកូនមិនទាន់គ្រប់អាយុបើកបរបែបនេះឡើយ ព្រោះថាគ្នានៅក្មេង ហើយមិនទាន់យល់ដឹងពីច្បាប់ចរាចរណ៍ អាចនិងធ្វើដំណើរតាមផ្លូវជួបនូវគ្រោះថ្នាក់ជាយថាហេតុបាន"។ ដល់កក្មេងប៉ុណ្ណឹងឲ្យបេីករុឺម៉កម៉ូតូ​ ម៉ែឪបណ្តោយកូនដល់ពេលមានរឿងអីស្តាយក្រោយហួសពេលហេីយ។កូននឹងអាយុទើបតែ 9 ឬ 10 ឆ្នាំប៉ុណ្ណោះបងជួយស្វែងរកឪពុកម្ដាយគាត់ឬក៏ចប់ម៉ូតូរ៉ឺម៉កទុក្ខផងបងកុំឲ្យគាត់ឈឺក្រែងមានគ្រោះថ្នាក់ដល់ជីវិតឲ្យ។ទាល់តែមានគ្រោះថ្នាក់ទៅយំស្វាអីឡូវហើយ"៕

មានវិដេអូ៖

ប្រភព៖ ស្អាតជានិច្ច សំអាតផ្ទះនិងសេវាកម្មប្រណិតបោកអ៊ុត