ប្រពៃណាស់...ស្រ្តីម្នាក់ទើបតែសម្រាលកូនបានមួយខែ ត្រូវប្តីវាយធ្វើបាប ហើមមុខមាត់ ហើយចុះចោលបាត់ សំណាងប៉ះចំម្ចាស់ផ្ទះចិត្តល្អ ជួលបន្ទប់ឲ្យប្អូនស្រី ដោយមិនយកប្រាក់នោះទេ...
ស៊ីហៀង
-

ភ្នំពេញ៖ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ ស្រ្តីម្នាក់ ដែលទើបតែសម្រាលកូនបានចំនួន១ខែនោះ ត្រូវបានប្តីវាយធ្វើបាប ហើយក៏ចុះចោលទៅបាត់ ដោយគ្មានអាណិតអាសូរដល់កូន និងប្រពន្ធអ្វីបន្តិចសោះ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលា​ម៉ោង​៧​និង​៣០៥នាទី​យប់ ស្ថិតនៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

ស្ត្រីកំសត់នោះមានឈ្មោះថា ចាន់​ ភក្ដីចាន់​ ភក្ដីអាយុ​២៨​ឆ្នាំនិង​កូនប្រុស​ទើបបាន​ជាង​១​ខែមានស្រុក​កំណើត រស់នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀងស្នាក់​នៅ​បន្ទប់​ជួល​កន្លែងកើតហេតុ។ ចំណែក​ប្ដី​ត្រូវគេស្គាល់ឈ្មោះ សា​រិ​ទ្ធ អាយុ​២៩​ឆ្នាំរស់នៅ​ស្រុកជាមួយ​គ្នា​តែ​ភូមិ​ឃុំ​ផ្សេង​គ្នា។

បើតាមសម្តីរបស់ស្រ្តីរងកំសត់រូបនោះបានប្រាប់ថា ប្តីរបស់គាត់ ជាកម្មករសំណង់ បានស្រលាញ់គ្នាដោយចិត្តនិងចិត្ត ហើយរស់នៅជាមួយគ្នារហូតបានចំណងដៃកូនប្រុសម្នាក់ ដែលទើបតែសម្រាលបានមួយ១ខែប៉ុណ្ណោះ។ រឿងហេតុដែលបណ្តាលឲ្យពួកគាត់បែកបាក់គ្នានោះ គឺព្រោះតែប្តីរបស់គាត់បានហៅមិត្តភក្តិ មកផឹកស៊ីជាមួយគ្នា ហើយប្តីរបស់គាត់មានបំណងចង់ឲ្យមិត្តភក្តិរបស់គាត់ស្នាក់នៅជាមួយគ្នា ទាំងដែលខ្លួនឯងមិនទាន់មានអ្វីសោះ (ខ្លួនគាត់ក្រហើយ នៅហៅមិត្តភក្តិឲ្យមករស់នៅជាមួយគ្នាទៀត) ។ ភ្លាមនោះស្រ្តីជាប្រពន្ធគាត់បានប្រាប់ថា យើងកំពុងតែមានភាពខ្វះខាតខ្លាំងណាស់ ហើយកូនទើបតែសម្រាលរួច ដូចនេះគាត់មិនឲ្យមករស់នៅជាមួយគ្នានោះទេ ស្រាប់តែឈ្លោះប្រកែកគ្នា រហូតប្តីរបស់គ្នាលើដៃវាយប្រពន្ធ រួចក៏រៀបចំឥវ៉ាន់ ចាកចេញតែម្តង។

ស្រ្តីកំសត់បានប្រាប់ទៀតថា រាល់ថ្ងៃនេះ ខំតែបានម្ចាស់បន្ទប់គាត់មានចិត្តមេត្តា មិនយកថ្លៃជួលបន្ទប់ នោះទេ ហើយគាត់ក៏បានឲ្យលោកនាយ​រង​ប៉ុស្តិ៍​ចោម​ចៅ​ទី​២មានការ​អាណិតអាសូរ​ពេក​ក៏​បាន​ជួយ​ជា​អង្ករ​ចំនួន​៥​គីឡូ និង​ម្ហូបអាហារព្រមទាំង​មុង​ភួយដល់ស្ត្រី​ដែល​ត្រូវ​ប្តី​រត់​ចោល៕