សែនអាណិត ខ្លោចចិត្ត ! ប្តីរត់ចោល ពេលនេះប្រពន្ធធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវទទួលបន្ទុកមើលថែចិញ្ចឹមកូនតូចៗតែម្នាក់ឯងទៀត....(មានវិដេអូ)
-

( បន្ទាយមានជ័យ ) ៖ ស្ត្រីម្នាក់មានឈ្មោះថា ស្រីដា ឆ្នាំបានធ្លាក់ខ្លួនឈឺធ្ងន់ដោយដេកនៅមួយកន្លែងធ្វើអ្វីមិនកើតបានត្រឹមស្រែកយំលើកដៃសូមឲ្យសប្បុរសជនជួយតាមរយៈហ្វេសប៊ុក ស្ត្រីម្នាក់នេះមានទីលំនៅស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នេះបើយោងទៅតាមប្រភពពាក្យសម្តីដែលបានធ្វើការដកស្រង់ចេញពីសម្តីរបស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Rin Ran បានធ្វើការបង្ហោះវិដេអូនៅថ្ងៃទី ថ្ងៃទី១៥ខែ១២ធ្នូ ឆ្នាំ២០១៩ ដោយលោកបានប្រាប់ឲ្យដឹងថា ៖  ស្រ្តីម្នាក់នេះ មានឈ្មោះថា ស្រីដា មានអាយុ២៨ឆ្នាំ គាត់បានធ្លាក់ខ្លួនឈឺធ្ងន់ហើយដេកស្រែកយំនិងឈឺចុកចាប់នៅផ្ទះព្រោះតែមិនមានលុយសម្រាប់ទៅព្យាបាលខ្លួននៅមន្ទីពេទ្យ ហើយត្រូវបានប្តីរត់ចោលទៀត និងត្រូវទទួលបន្ទុកមើលថែចិញ្ចឹមកូនតូចៗទាំងខ្លួនកំពុងឈឺធ្ងន់។

ប្រភពខាងដដែលបានបង្ហាញឲ្យដឹងថា នៅក្នុងគោលបំណងនៃការបង្ហោះវិដេអូនិងរូបភាពនេះគឺគាត់ចង់សូមអំពាវនាវដល់សប្បុរសជន ដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់ មេត្តាជួយដល់ប្អូនស្រីដាឲ្យបានជាថវិកាខ្លះនៅមន្ទីរពេទ្យព្យាបាលផងព្រោះគាត់ឈឺចុកចាប់ខ្លាំងណាស់ នេះលេខទូរស័ព្ទសម្រាប់ទាក់ទង .☎️?092754776 / 0968447487  ៕  

សូមទស្សនាវិដេអូទាំងស្រុងនៅខាងក្រោមរូបភាព៖