ដឹងប្រភព សត្វភេទាំង2ដែលគេប្រទះឃេីញនៅ បរិវេណអង្គរធំ​តាមពិតមករស់នៅទីនោះដោយសារតែ...
-

សៀមរាប ៖ កន្លងមកអាជ្ញាធរជាតិអប្សរា បានសហការជាមួយ​ Wildlife Alliance និងរដ្ឋបាលព្រៃឈើ​ បាននាំយកសត្វព្រៃមួយចំនួនមកផ្សាំ​ង ហេីយដោះលែងនៅក្នុងតំបន់អង្គរជាបន្តបន្ទាប់​។ មកដល់បច្ចុប្បន្ន​ មានសត្វទោចម្កុជ​ ១០ក្បាល ឈ្លូស​ ០៤ក្បាល សំពោច​ ០៤ក្បា​ល​ ស្វាព្រា​ម​ ​១២ក្បា​ល​ និងសត្វមួយចំនួនទៀតត្រូវបានដោះលែង។

ដោយឡែក​ សត្វភេប្រភេទ​ Smooth-Coated Otter ចំនួ​ន​ ០៥​ ក្បាល​ (ឈ្មោល០១​ ញី០៤)​ ដែលទេីបប្រទះឃេីញ០២ក្បាល​ ត្រូវបានដឹកពីភ្នំតាម៉ៅ​ មកផ្សាំង​នៅក្នុងទ្រុងបរិវេណអង្គរធំ​ តាំងពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០១៩​ មកម្លេះ​។ ទេីបតែកាលពីខែវិច្ឆិកា​ ត្រូវបានដោះលែងឱ្យរស់នៅតាមបែបធម្មជាតិក្នុងព្រៃអង្គរធំដែលជាកន្លែងសុវត្ថិភាព​ ! ប្រភព: អ្នកថែអង្គរ - Angkor Guardians  #បងប្អូនសៀមរាបជួយមេីលៗផង​ អ្នកខ្លះកុំចាប់វាអីណា​ ទុកវាទាក់ទាញទេសចរ​ អោយវារស់នៅបានសុខផង។

credit :Mr Aplus