ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរបំពានភ្លើងស្ដុប និងគំនូសចរាចរណ៍នានា...
-

ដូចដែលបងប្អូនបានជ្រាបហើយថា រាល់ថ្ងៃនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាកកស្ទះ និងបញ្ហាផ្សេងៗទៀតជាច្រើន​ ដែលបងប្អូនកំពុងតែជួបប្រទះរាល់ថ្ងៃនេះ និងលែងជាបញ្ហាចោទទៀតហើយ ដោយសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោភលើគំនួសចរាចរណ៍នានា និងភ្លើងស្ដុប ...ដូចក្នុងរូបនេះ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Khuon Dyna បានបង្ហោះសារឲ្យដឹងថា "សូមជូនដំណឹងដល់បងប្អូនទាំងអស់ថា ចាប់ពីថ្ងៃនេះតទៅ ខាងសមត្ថិកិច្ចនគរបាលចរាចរណ៍ នឹងយកឯកសារពិន័យ ទៅជូនដល់ផ្ទះបងប្អូនតែម្ដង ក្នុងករណីបងប្អូន បើកបរ រំលោ ភលើគំនូសចរាចរណ៍នានា និងភ្លើងស្ដុប ...ដូចក្នុងរូបនេះ។ នេះបើយោងតាម ការជូនដំណឹងរបស់មន្ត្រីនគរបាលចរាចរណ៍ជើងគោល កាលពីម្សិលមិញ។

ដោយឡែកក្រោយពីបានបង្ហោះសារ អមជាមួយនឹងរូបភាពនេះភ្លាម ក៏មានបងប្អូនជាច្រើន បានបង្ហាញការគាំទ្រចំពោះចំណាត់ការនេះ ហើយនិងត្រៀមអនុវត្តន៍វិធានការនេះផង ក្នុងពេលឆាប់ៗនេះ៕

 រូបភាព៖ ពីលោក ប្រាក់ វ៉ាន់ដា និងបងផល្លី នគរបាលចរាចរណ៍ផ្លូវគោក