ជួយស៊ែរបន្តផង...លោក​ ហេង ឡុង បានភ្លេច ipad នៅលើរ៉ឺម៉កកង់បីឥណ្ឌា ស្នើរសុំឲ្យម្ចាស់កង់បី មេត្តាជួយប្រគល់ជូនលោកវិញផង លោកនឹងមានជូនជាសាគុណ...
-

បើយោងតាមគណនីហ្វេសប៊ុក លោក ហេង ឡុង គឺជាប្រធានសមាគមសិល្បៈ លោកបានបង្ហោះសារយ៉ាងខ្លី ដោយលោកបានភ្លេច ipad នៅលើpass app ដោយនៅក្នុង ipad នោះ មានឯកសារជាច្រើន។

នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "ម្សិលមិញដោយសារតែជួយសម្របសម្រួលជនរងគ្រោះ មិនចង់ទៅប្រជុំយឺតខ្លាចខកណាត់ការងារ សុខចិត្តជិះpass app ទៅប្រជុំ ប៉ុន្តែអកុសលបានភ្លេច ipad នៅលើpass app នោះ។

ដោយមានឯកសារសំខាន់ៗនៅក្នុងនោះច្រើន ។ សុំបងម្ចាស់pass app មេត្តាជួយប្រគល់ជូនខ្ញុំវិញផង ខ្ញុំនឹងមានជូនជាសាគុណ។ ហើយបើយកទៅលក់ ក៏ប្រើអត់បានដែរ ដោយសារជាប់ icloud ហើយ យើងអាចចុចបិទកំទេចចោលឯកសារពីទូរសព្ទដៃយើងបាន។

សំណូមពរហាងដែលទិញរបស់ចោរកម្មទាំងអស់ មិនគួរបន្តទៀតទេ ជាវប្បធម៌ជំរុញឲ្យមានចោរកម្មនៅក្នុងប្រទេសកាន់តែច្រើន។គួររៀនធ្វើបុណ្យខ្លះ ជាគំរូល្អដល់អ្នកដទៃ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 095 777 888"។

ប្រភព៖ Heng Loong