ប្រជាជនខ្មែរម្ចាស់ស្រុក​ យើងមិនអន់ទេ...លោកឧកញ៉ា ស្រី ចាន់ថន ថា ឲ្យតែយើងសហការគ្នា គាំទ្រ លើកស្ទួយ​ ហើយលោកនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ ចំនួន២០ហិចតា​ ដើម្បី...
-

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក​ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារ ក្រោយពីបានការចុះផ្សាយជាច្រើន ពាក់ព័ន្ធ  រូបភាពយន្តហោះជាច្រើនសន្លឹក ដែលត្រូវបានគេចែកចាយនិងមានការចាប់អារម្មណ៍ខ្លាំងដោយសារ តែនៅសំបកក្រៅរបស់យន្តហោះនោះមានរូបចម្លាក់ទូកងបុរាណមួយ ដែលមើលទៅពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់មិនត្រឹមតែប៉ុណ្ណោះទេថៃកំពុងប្រាប់ទៅពិភពលោកថា ទាំងអស់នេះគឺជាវប្បធម៍របស់គេផងដែរ ។

លោកឧកញ៉ា ស្រី ចាន់ថន បានមានប្រសាសន៍ថា "ខ្ញុំជាខ្មែរអង្គរ​ ខ្ញុំមានឧត្តមគតិ​ នឹងឆន្ទះ​ ព្យាយាម​ អត់ធ្មត់​ !

ប្រជាជនខ្មែរម្ចាស់ស្រុក​ យើងមិនអន់ទេ​ ! សូមកុំប្រៀបធៀបជាមួយគេ​ យើងមានចំណុចខ្លាំងរបស់យើងស្រាប់​ គេគ្រាន់តែចំលង​ នឹងកែច្នៃ​ តែយើងមានលិទ្ធិភាព​ គ្រប់គ្រាន់​ សូមបងប្អូនទាំងអស់ចូលរួម​ គាំទ្រលើកស្ទួយ​ ព្រោះយើងជាម្ចាស់ដើម​នៃសិល្បះ​ នឹងក្បូក្បាច់រចនា​ពីបុរាណ​ ក្នុងនាមជាកូនខ្មែរ​មួយរូ​ប​ ខ្ញុំនឹងត្រៀមដីតំបន់អភិវឌ្ឍវិហ៊ារសួគ៌​ ចំនួន២០ហិចតា​ រៀបចំអភិរក្ស​ តំបន់ទេសចរណ៍បែបវប្បធម៍​ ដើម្បីអោយបងប្អូនចូលរួមទស្សនា​ នឹងថែរក្សាវប្បធម៍ជាតិ​ ។

សូមពុកម៉ែ បងប្អូន ទាំងអស់ចូលរួមគាំទ្រ​ ជាពិសេស​ សូមបងប្អូន ដែលពាក់ពន្ន័នឹងវិសយ័​ វប្បធម៍​ អរិយ៍ធម៍​ អាចសូមចូលរួមcomment នឹងដាក់ជាលេខទូរសព្ទ័​ មកទាំងអស់គ្នា​ ដើម្បីសហការគ្នា​ ដើម្បីរកផ្លូវ​ នឹងកសាងទៅមុខ​ ព្រោះយើងជាពូជខ្មែរ​ ខ្លាំង​ មិនអាចចាញ់គេបានទេ​ ។

រួមគ្នាដើម្បីលើកតម្កើងកិត្យានុភាព​ នូវស្នាដៃរបស់កូនខ្មែរ​ លើឆាកអន្តរជាតិ ឲ្យកាន់តែច្បាស់ថា កូន ខ្មែរអាចធ្វើបាន​ រក្សាបាន​ ដ៏អស្ចារ្យ ។❤️ I love Cambodia ???❤️??"៕

ប្រភព៖ Srey Chanthorn