បុរសម្នាក់ដែលវា យ ធ្វើបា ប នាយ ចឺម មានអន្តរាគមន៍ពីអ្នកមានអំណា ចនៅពីក្រោយខ្នងសម្រាប់ជួយការពារទង្វើរបស់ខ្លួន...(មានវិដេអូ)
-

ប៉ៃលិន ៖​នៅ កាល​ពី​វេលាម៉ោង ០៤​និង២០រសៀល ត្រូវ​នឹងថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​ នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​ជន​ដៃ​ដល់​ម្នាក់​ ​បានប្រេីប្រាស់​អំពី ​ហិ​ ង្សា​វា​ យតប់​មកលេីខ្លួន​ ដែលបាន​ប ង្កឲ្យ​រងរបួ ស​ ចំក្បា ល​យ៉ាង ​ធ្ងន់ ធ្ងរ​ ចំនួន​ ៥ថ្នេ រ​។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រោយ​ពី​មាន​ការ​សម្របសម្រួល​ពី​សមត្ថកិច្ច​ក្នុងការ​ជួប​ចរចា​គ្នា​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​រួចមក​ នាយ​ ​ចឺម​ បានទាមទារសំណងជម្ងឺចិត្តចំនួន៣ម៉ឺនដុល្លា​រ ចំណែកភាគីបង្កព្រមបង់ត្រឹម១ម៉ឺនដុល្លា​រប៉ុណ្ណោះ​។ បច្ចុប្បន្នជនស ង្ស័ យត្រូវបាន ឃា ត់ ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Heng Loong បានធ្វើការលើកឡើងឲ្យដឹងថា ៖ សូមជូនដំណឹងជូនបងប្អូនមហាជនជ្រាបជាព័ត៌មានករណីនាយចឺម គឺសំណងមានការប្រែប្រួលដោយសារជនសង្ ស័យមានអន្តរាគមន៍ពីអ្នកមានអំណាច។សម័យនេះហើយ សូមអំពាវនាវដល់អ្នកដែលមានអំណាច កុំមកការពារអំពើខុសច្បាប់ទៀត មិនអាចលាក់មហាជនបានទេ។

ដើម្បីលុបបំបាត់អំពើហិង្សាមកលើប្រជាជនខ្មែរ យើងមិនគួរយកវប្បធម៌ធ្វើខុសហើយយកលុយមកបញ្ចប់បញ្ហានោះទេ ករណីនេះ ទោះបីជានាយចឺមដកពាក្យបណ្ដឹង ក៏សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម នឹងឈរជាដើមបណ្ដឹងដើម្បីអោយបណ្ដឹងអាជ្ញាដំណើរការដោយមានយុត្តិធម៌ ករណីនេះគឺយក ដំបង​ វាយ ក្បាល គឺជាអំពើ ប៉ុន ប៉ងមនុស្ស ឃាត​ ដោយចេតនា យោងតាមច្បាប់ ជនសង្ស័យអាចជាប់គុកពី ៥ ទៅ ១៥ឆ្នាំ អាស្រ័យលើចៅក្រមវិនិច្ឆ័យទោស ផ្អែកទៅលើភស្តុតាង និងសាក្សីជាក់ស្ដែង។ សូមទស្សនាវិដេអូខាងក្រោម៖