ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅក្នុងពេលថ្មីៗនេះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយសារតែមានរូបថតប៉ុន្មានសន្លឹកបង្ហាញពីយន្តហោះមួយគ្រឿងដែលមានរូបចម្លាក់ក្បាច់ទូកពីបុរាណមួយយ៉ាងធំដែលត្រូវបានគេយកមកបិតនៅផ្នែកខាងក្រៅរបស់យន្តហោះ។

យ៉ាងណាមិញបន្ទាប់ពីបានឃើញដូច្នេះហើយស្រាប់តែមានប្រជាជនខ្មែរយើងបានសម្តែងអារម្មណ៍មិនពេញចិត្តនិងថែមទាំងបាននិយាយខ្លាំងៗថា ប្រទេសថៃបានលួចវប្បធម៍ពីប្រទេសខ្មែរ គ្រប់សព្វបែបយ៉ាងយកទៅធ្វើជាកម្មសិទ្ធរបស់ខ្លួន ហើយក៏មានមតិមួយចំនួនទៀតបានលើកឡើងថា ថៃគេចេះលួចយកទៅថែរក្សាល្អជាងខ្មែរជាម្ចាស់មានគ្រប់យ៉ាងហើយមិនចេះថែរក្សាទើបបណ្តោយឲ្យគេលួចទៅបានយ៉ាងស្រួលដូច្នេះ។

យ៉ាងណាមិញនៅកាលពីម្សិលមិញនេះដែរកំពូលតារាចម្រៀងស្រីនៅក្នុងប្រទេសកម្ពុជា គឺអ្នកនាង ពេជ្រ សោភា អ្នកនាងក៏បានសម្តែងពីអារម្មណ៍ពិតរបស់នាងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ (ហេតុអីខ្ញុំមានអារម្មណ៏ថាឈឺចាប់ម្លេះ)ហេតុអ្វីប្អូនយក #រឿងរាមកេរ្ត៍ របស់ខ្មែរ ទៅប្រដូចជាមួយនឹងថៃ ? ហេតុអ្វីទម្រង់បែបបទសម្តែងរបស់ខ្មែរ តែងត្រូវគេយកទៅប្រដូចទៅនឹង សិល្បះថៃ ? ប្អូនមើលរឿងថៃ ច្រើនពេកហើយ បើមានពេលទំនេរឆ្លៀតមកសិក្សារអំពី ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ រវាងខ្មែរ និង សៀម ផង ។

យ៉ាងណាមិញនៅមុននេះបន្តិចអ្នកនាងបានបង្ហាញពីអារម្មណ៍របស់នាងបន្ថែមទៀតថា ៖ ជេរខ្ញុំទៅ ថាខ្ញុំជោទៅ តិចទៀតអ្នកនឹងដឹង???យើងស្ងាត់អីគឺគេចង់ឆក់ឪកាសយកនឹងហើយ#អរគុណបង ខាំ ភូរិ ដែលជួយខ្ញុំរភងខ្លះៗបានលឺឈឺចិត្តណាស់។ សូមទស្សនាវិដេអូខាងក្រោម៖







