ប៉ៃលិន៖ ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់តារាចម្រៀងប្រុសសង្ហា នាយ ចឺម កំពុងតែផ្ទុះជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយក៏មានគំនិតនិងការពិចារណាផ្សេងៗគ្នា ពីសំណាក់អ្នកគាំទ្រ និងអ្នកស្រលាញ់លើរូបលោក ពិសេសគឺសាច់ញាតិរបស់លោកផ្ទាល់តែម្តង ព្រោះថានាយចឺម ជាមួយចេះគួរសមនិងចាស់ទុំ ចេះគួរសម មិនដែលចេះឆ្មើងឆ្មៃអ្វីនោះទេ។

ចំពោះទឹកចិត្តអ្នកមានគុណវិញ តាមរយៈតារាកំប្លែងនាយក្រូច បានឲ្យដឹងថា ម្តាយរបស់នាយចឺម តាំងពីទទួលបានដំណឹងរបស់កូនសំលាញ់ ត្រូវបានគេវា យធ្វើបាបភ្លាមនោះ គឺគាត់អង្គុយយំរហូត ព្រោះតែអាណិតដល់កូនរបស់គាត់ ដោយសារតែតាំងពីតូចក្រូចឆ្មាមក គាត់មិនដែលវា យសូម្បីតែមួយដៃទៅលើកូន ។

គួរបញ្ជាក់ផងដែរថា ជនបង្កមានឈ្មោះថា ង៉ែត លីទី ដែលត្រូវបានគេស្គាល់ថា ជាកីឡាករ បានវា យទៅលើតារាចម្រៀងលោក ចឺម យ៉ាងចាស់ដៃ។ មួយវិញទៀត ក៏មានបងប្អូនជាច្រើន បង្ហាញអារម្មណ៍ហួសចិត្ត ថាហេតុអ្វី បានជាអ្នកនៅជិតនោះ មិនព្រមជួយឃាត់ផង? ហើយហេតុអ្វី នៅឈរមើលអញ្ចឹង?



មានវិដេអូ៖