ជីវិតរបស់មនុស្សម្នាក់ៗ ដែលកើតមក គឺត្រូវការគ្រប់យ៉ាង មិនថាលុយ ឡាន ចំណេះដឹង មានកិត្តិយស ដូចគ្នា តែមនុស្សគិតមិនដូចទេវតាគិតនោះទេ គឺធ្វើអ្វីក៏ដោយគឺមានឧបសគ្គរហូត ។ តួយ៉ាងដូចជាប្អូនៗ សិស្សសាលាមួយនេះអញ្ចឹង ពួកគាត់ពិតជាត្រូវការចំណេះដឹង ដើម្បីអនាគតរបស់ពួកគាត់ណាស់ ព្រោះចំណេះដឹងអាចធ្វើឲ្យជីវិតរបស់គាត់រុងរឿង ជួយជ្រុមជ្រែងក្រុមគ្រួសារមានមុខមានមាត់ នៅក្នុងសង្គម ជាពិសេស អាចធ្វើឲ្យគាត់បានរស់នៅស្រួលជាងមុន។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា "កម្សត់ណាស់ : សិស្សានុសិស្សក្រីក្រ ស្នើសុំឲ្យសប្បុរសជនជួយជាសម្ភារ:សិស្សាតុអង្គុយនិងខោអាវសម្រាប់សិស្សា សិស្សទាំងអស់មានចំនួន២០នាក់ នៅក្នុងភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ខ្ញុំសូមអំពាវនាវ ដល់សប្បរសជនដែលរស់នៅក្នុងស្រុកនិងក្រៅស្រុកទាំងអស់ មេត្តាជួយតុខោអាចនិងសម្ភារ:សិស្សាសល់សិស្សក្រីក្រទាំងអស់នេះផង។☎️?093633500/012880624 ។ ១៦/១២/២០១៩ បញ្ជាក់ : នេះជា សាលា បំប៉ន មិនមែន សាលា ក្របខ័ណ្ឌទេ"៕



មានវិដេអូ៖
ប្រភព៖ Chav Mearnup Keo Nimith