នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង២៣ម៉០០នាទី នៅចំណុចមុខវត្តចង្រ្កានតាព្រហ្មស្ទឹងមានជ័យ ផ្លូវមុនីរ៉េត ភូមិ មានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ទៀង វិសាល ហៅ ចាស់ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុ ញៀ ន) ។

ជនរងគ្រោះឈ្មោះ ឆាយ មិថុនា ភេទស្រី អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ វត្ថុតាងចាប់យក ៖ កង់០១គ្រឿងម៉ាក X-TREME ពណ៍ខ្មៅ (ជារបស់ជនសង្ស័យ) និង ទូរស័ព្ទដៃ០១គ្រឿងម៉ាកហូវៃ ពណ៍ទឹកមាស ស៊ីមកាតគ្មាន (ប្រគល់ឲ្យជនរងគ្រោះរក្សាទុកបណ្តោះអាសន្ន) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ទៀង វិសាល ហៅ ចាស់ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ