ក្រុមជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពបំពុលឆ្កែ លួចយកម៉ូតូពលរដ្ឋអស់ ២គ្រឿងយកទៅដោយសុវត្ថិភាព...
-

ស្វាយរៀង៖ ទៀតហើយក្រុមជនសង្ស័យមួយក្រុម ធ្វើសកម្មភាពចូលលួចកាច់សោ.កម៉ូតូ ដល់ក្នុងបន្ទប់ក្រោមផ្ទះ យកទៅ បាត់អស់ចំនួន ០២គ្រឿងដោយសុវត្ថិភាព កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅក្នុង ភូមិ កំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ម៉ី ដុក ភេទប្រុសអាយុ ៥២ឆ្នាំ មុខរបរកសិកររស់នៅទីតាំងកើតហេតុខាងលើ ម៉ូតូដែលបាត់ ២គ្រឿង រួមមាន៖ ទី១ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1N-7395 និងទី២ ម៉ាកហុងដាសេ១១០ ពណ៌ក្រហម ស៊េរី២០១៦ ពាក់ស្លាកលេខ ស្វាយរៀង (មិនចាំលេខ) កាតគ្រីនៅកែបម៉ូតូ។

សូមបញ្ជាក់ដែរថាកន្លងមកក៏មាន ករណីក្រុមជនសង្ស័យធ្វើសកម្មភាពបំពុលសត្វឆ្កែ និងលួចកាត់សោបន្ទប់លួចម៉ូតូនេះ ជាលើកទី២ហើយ នៅក្នុងឃុំពពែត ស្រុកស្វាយទាប នាខែធ្នូ ឆ្នាំ២០១៩នេះ នៅនាពេលបច្ចុប្បន្ននេះ សមត្ថកិច្ចមិនទាន់ចាប់ បានក្រុមជនសង្ស័យនៅទ្បើយទេ៕

ដោយ៖ ភត្រ្តា