ភ្នំពេញៈ នារីរូបស្រស់ស្អាតម្នាក់ បានជិះម៉ូតូចេញពីធ្វើការក្នុងបំណងត្រលប់ទៅផ្ទះវិញអកុសរបានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ដែលចត ចោលលើចិញ្ចើមផ្លូវ បណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២០យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ កែងនិងផ្លូវស្តុបកប់ស្រូវ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីស្រស់ស្អាតម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្គុបពី ០២០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1TB- 3671 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន បំណងត្រលប់ទៅផ្ទះ ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូទរថយន្តកុងតឺន័រ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-4161 ដែលចតលើចិញ្ចើមពេញទំហឹង បណ្ដាលឲ្យស្លា ប់បាត់បង់ជីវិតុ។

ស ពនារីរងគ្រោះឈ្មោះ ជុំ ជុននីតា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ បុគ្គលិកផ្នែកទីផ្សារបុរី «លឹមឈាងហាក់» ស្នាក់នៅខណ្ឌកំបូល មានស្រុកកំណើត ខេត្តកំពង់ចាម។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញ ចុះវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកក្រុង រង់ចាំឲ្យម្ចាស់ក្រុមហ៊ុន ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ដោយទ្បែកសពនារីរងគ្រោះ ក្រោយធ្វើកំណត់រួច សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ភត្រ្តា