សំរាម ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីកន្លងទៅថ្មីៗនេះប្រជាជនខ្មែស្ទើតែមួយប្រទេសបាននាំគ្នាអបអរសាទនិងទទួលយកឆ្នាំថ្មីមិនត្រឹមតែប៉ុណ្ណោះទេ ឃើញថាមានបងប្អូនខ្មែរយើងមួយធំមានបាននាំក្រុមគ្រួសារទៅដើរលេងនៅតាមតំបន់ទេសចរណ៍ផ្សេងៗផងដែរ ។

យ៉ាងណាមិញបន្ទាប់ពីកម្មវិធីទទួលឆ្នាំថ្មីចប់គេក៏បានឃើញថា សំរាមនៅតែកើតមានឡើងជាច្រើនហូរហែមិនគ្មានខុសពីឆ្នាំមុនៗម្តងណាឡើយ នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេកដែលមានឈ្មោះថា ស្លាបប៉ាកាអព្យាក្រិត្យ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ទៅពីផ្ទះទាំងក្រុម តែងខ្លួនស្អាតៗ ជិះម៉ូតូឡានក៏ល្អៗ ប្រាថ្នារកកន្លែងកម្សាន្តដែលស្អាតអនាម័យ តែក្រោយច្រាសហើយ គ្មានសមត្ថភាព និងលទ្ធភាពធ្វើអោយកន្លែងនោះស្អាតបាន។

បើចឹងទេថ្ងៃក្រោយគួរនាំក្រុមទៅអង្គុយច្រាស និងស្រូបខ្យល់នៅគំនរសម្រាមតែម្តងទៅវាសមជាង។ «ហោចណាស់អ្នកគួរមានសតិប្រៀបធៀបកន្លែងដែលអស់អ្នកចូលមកអង្គុយមុន និងក្រោយវាមានសភាពបែបណា»។ កុំឆ្លងតែឆ្នាំ ចាស់តែមុខ ចាស់តែវ័យ តែសតិញាណអន់ហៅលែងលឺខ្លាំងពេក។











